ធ្លាប់តែលឺជ្រូកខ្វៃ លូវជួបហើយកណ្តុរខ្វៃ! (មានវីដេអូ)
ធ្លាប់តែឃើញនៅបាត់ដំបងគេដោតចង្កាក់អាំង
តែមួយមុខនេះគឺ កណ្ដុរខ្វៃ មានរូបមន្តអោយបងប្អូនយើងយកទៅសាកធ្វើបាន។
របៀបធ្វើមានដូចជា ៖
ប្រលាក់ជាមួយ ប្រេងម្ទេស ប្រេងល្ង គ្រឿងសាតេ និងអំបិលស្ក ផ្អាប់ទុកអោយចូលជាតិ
ហើយទៅបង្កាត់ភ្លើងដោយដាក់រងើកធ្យូងនោះទៅបាតខាប់ ដែលនៅឯមាត់ខាប់ដាក់ដែកបន្ទៀសសម្រាប់ត្បួកកណ្ដុរ
សំយ៉ុងតម្រៀបគ្នា ដូចការខ្វៃទាខ្វៃជ្រូកដែរ
រួចរាល់ហើយយកគំរបខាប់មកគ្របអោយជិតទុកប្រមាន១០ ទៅ១៥នាទី
បើកមើលរងើកភ្លើង ធ្វើរបៀបនេះរហូតដល់សាច់ក្រៀមឆ្អិន ក្រហមល្អ ជាការស្រេច៕ ក្ខិណី
សូមទស្សនាវីដេអូ ដូចខាងក្រោម៖