រូបមន្តព្យាបាលកន្ទាលត្រអាកតាមបែបធម្មជាតិ!
ជំងឺកន្ទាលត្រអាក មូលហេតុកើតពីអាល់លែរហ្ស៊ីអាហារ ឬអាល់លែរហ្ស៊ីវត្ថុអ្វីមួយ ហើយធ្វើអោយកើតកន្ទួលឡើងតាមស្បែក។
ប្រសិនកើតច្រើនអាចបណ្ដាលអោយសន្លប់តែក៏មានវិធីព្យាបាលងាយៗ
គឺ ប្រើចំណិតក្រូចឆ្មារ តប់តិចៗនៅតាមបរិវេណឡើងកន្ទួល និងច្របាច់ក្រូចឆ្មារលាយទឹក។
បន្ទាប់មកយកកន្សែងពោះគោជ្រលក់ស្អំនៅត្រង់បរិវេណកើតកន្ទាលត្រអាក
ឬដុសគល់ស្ពៃសរុំក្រណាត់ស្ដើងស្អំ
ឬប្រើទឹកឃ្មុំលាបស្ដើងៗ បរិវេណកើតកន្ទាលត្រអាកក៏បាន៕