ថ្លៃណាស់!!! នេសាទ​បាន​ត្រីកម្រ លក់បាន ៧៥០០០ដុល្លារ ឈ្មួញកណ្តាល​បាន ២៥០០​ដុល្លារ

វៀតណាម៖ លោក​ឡេ​វ៉ាន់ហាំង បាន​មានប្រសាសន៍ថា លោក​និង​សហការី​របស់​លោក បាន​លក់​ត្រីមាស​កម្រ ១ គូ ឲ្យ​ភ្ញៀវ​ចិន ក្នុងតម្លៃ ១,៥​ពាន់​លាន​ដុង (​ប្រមាណ ៧៥.០០០​ដុល្លារ​)​។​​លោក​ឡេ​វ៉ាន់ហាំង បានឱ្យដឹងថា លោក​បាន​សម្រេចចិត្ត​លក់​ត្រីមាស​១​គូ​នេះ នៅវេលា​ម៉ោង 1 រសៀល (30/1) ឲ្យ​ជនជាតិ​ចិន​ក្នុងតម្លៃ 1,5 ពាន់​លាន​ដុង (​ប្រមាណ ៧៥.០០០​ដុល្លារ​)​។​

“​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដូច​បាន​នៅ​លើ​មេឃ​! ខ្ញុំ​លក់​បាន 1,5 ពាន់​លាន​ដុង តែ​ខ្ញុំ​ឱ្យ​ឈ្មួញកណ្តាល 50 លាន​ដុង (២៥០​ដុល្លារ​)​។​​លោក​ឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី 26 ខែ​មករា​ក្រុម​របស់​គាត់​មាន​គ្នា​ពី 5 – 6 នាក់ បាន​ជួល​ទូក​ទៅ​កាន់​ឆ្នេរសមុទ្រ Hon Khoi (Ninh Hoa ទីក្រុង Khanh Hoa) ដើម្បី​នេសាទ​ត្រី​។ មួយរយៈ​ក្រោយមក លោក​ហាំង ស្ទូច​បាន​ត្រី​ពណ៌​ចម្លែក​១​ក្បាល​។ ប្រហែល​មួយ​ម៉ោង​ក្រោយមក​ត្រី “​ចម្លែក​” ទី​២ ចាប់​សន្ទូច​លោក​ទៀត​។​

​ត្រី​ធំ​មាន​ទម្ងន់ 7 គីឡូក្រាម បណ្តោយ​ជាង 60 សង់ទីម៉ែត្រ​។ រីឯ​១​ក្បាល​ទៀត​ទម្ងន់ 2 គីឡូក្រាម បណ្តោយ​ប្រហែល 40 សង់ទីម៉ែត្រ​។ សម្លឹង​មើល​ពី​ខាងក្រៅ​, ត្រី​មាន​ពណ៌​ផ្កាឈូក​, ស្រកី​វា​គឺ​ស្រស់ស្អាត​ខ្លាំងណាស់​។​​ត្រីមាស​តម្លៃ 1,5 ពាន់​លាន​ដុង ត្រូវ​បាន​លក់​ឱ្យ​ភ្ញៀវ​ចិន​។​

​គេ​ដឹងថា​ត្រី​លឿង ឬ​ត្រីមាស (Otolithoides biauritus) គឺជា​ប្រភេទ​ត្រី​នៅ​ក្នុង​គ្រួសារ Sciaenidae ។ ត្រី​នេះ​មាន​តម្លៃ​ថ្លៃ​ដូចជា​មាស​នៅក្នុង​ប្រទេស​ចិន​។ វា​រស់នៅក្នុង​សមុទ្រ​រហូត​ដល់​រដូវ​វស្សា (​ខែ​មករា​-​មេសា និង 9-10​ចន្ទ​គតិ​) នឹង​ចូល​ទៅក្នុង​តំបន់​ទឹក​ភ្លា​វ ដោយ​គូ​បង្កាត់​ពូជ​។ កូន​ត្រី​ចូល​រស់នៅ​ក្នុង​តំបន់​ទឹកសាប ហើយ​ពី 1-2 ឆ្នាំ នឹង​រក​ច្រក​ចេញ​មក​សមុទ្រ​វិញ (​នៅពេល​ទម្ងន់​ឡើងដល់​ជាង 10​គីឡូក្រាម​)​។ នៅ​វៀតណាម​ខាងជើង​មាន​គេ​នេសាទ​បាន​ត្រី​នេះ​មាន​ទម្ងន់​ពី 2 គីឡូក្រាម ទៅ 135 គីឡូក្រាម​។ ប្រវែង​អតិប្បរមា​គឺ​ប្រហែល 160 សង់ទីម៉ែត្រ​។ ត្រីមាស គឺជា​ប្រភេទ​ត្រី​ដ៏​កម្រ​មួយ​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​នៅក្នុង​ទីផ្សារ​ពិភពលោក​។​

​ត្រីមាស​មាន​ក្រពះ​ពិសេស​ណាស់ ដែល​នៅក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ត្រូវបាន​ប្រើប្រាស់​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​។ ជាពិសេស​ក្រពះ​ត្រី​នេះ វត្ថុធាតុដើម​សរីរាង្គ​ផលិត​អំបោះ​ដ៏​តូចឆ្មារ​បំផុត សម្រាប់​ការ​ដេរ​ភ្ជិត​បណ្តា​ផ្នែក​តូចៗ​ក្រោយ​ពេល​វះកាត់ គឺ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ជាលិកា បន្ថយ​ហានិភ័យ​នៃ​ការ​រលាក​។ ត្រី​នេះ គឺ​កម្រ​ណាស់ ហើយ​មាន​តម្លៃ​វេជ្ជសាស្ត្រ​ពិសេស​ដូច្នេះ ទើប​វា​មាន​តំលៃ​ថ្លៃ​យ៉ាង​នេះ​នោះ​៕ អាគ្នេយ៍​

ប្រភពពី cen

Leave a Reply

Your email address will not be published.