រឿងរ៉ាវ នាង​ឆ្មា​មុខ​ក្រ​ញ៉ូវ​ ឈ្នះ​ក្តី ៧១០.០០០ នៅ​អាមេរិក!

នាង​ឆ្មា​ដ៏​ល្បីល្បាញ​លើ​ប្រព័ន្ធ Internet ដោយសារតែ​មាន​ផ្ទៃមុខ​ក្រ​ញ៉ូវ​ជាប់​នោះ ត្រូវបាន​តុលាការ​រដ្ឋ California កាត់ក្តី​ឲ្យ​ឈ្នះ​ទឹកប្រាក់ ៧១០.០០០​ដុល្លារ ក្នុង​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​ដែល​បាន​បំពាន​កម្មសិទ្ធិបញ្ញា ព្រោះតែ​យក​រូបភាព​របស់​នាង​ឆ្មា​នេះ ទៅ​បោះពុម្ព​លើ​ផលិតផល​ជំនួញ​របស់ខ្លួន​។​​ផ្ទៃមុខ​ក្រ​ញ៉ូវ​ជានិច្ច​របស់​នាង​ឆ្មា Tardar ។​

​តាម BBC ក្រុមហ៊ុន Grumpy Cat បាន​ប្តឹង​ម្ចាស់​ក្រុមហ៊ុន Grenade ដោយបាន​យក​រូបភាព​របស់​នាង​ឆ្មា​មុខ​ក្រ​ញ៉ូវ​ទៅ​បោះពុម្ព​លើ​ផលិតផល​ខ្លួន​។ តាម​នោះ Grenade ដែល​ជា​ចុង​បណ្តឹង​ធ្លាប់​បាន​សហការ​ជាមួយ Grumpy Cat និង​ត្រូវបាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​រូប​ភាព​របស់​នា​ង​ឆ្មា​លើ​ផលិតផល​កាហ្វេ​ទឹកកក Grumppuccino​។ ប៉ុន្តែ​ក្រុមហ៊ុន Grenade បាន​យក​រូបភាព​ទៅ​បោះពុម្ព​លើ​ផលិតផល​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​ខ្លួន​។​

​នាង​ឆ្មា​មួយ​នេះ មាន​ឈ្មោះ​ពិត​ថា Tardar Sauce វា​ត្រូវ​បាន​ក្រុមហ៊ុន​ភេសជ្ជៈ Grenade ចុះកិច្ចសន្យា​ឲ្យ Tardar ក្លាយ​ជា​ផ្ទៃមុខ​តំណាង​សម្រាប់​បោះពុម្ព​លើ​ផលិតផល​កាហ្វេ​ទឹកកក​លក់​ចេញ​លើ​ទីផ្សារ​ក្នុងតម្លៃ ១៥០.០០០​ដុល្លារ​។​

​នៅ​ឆ្នាំ ២០១៥ Grumpy Cat ដែលជា​ក្រុមហ៊ុន​តំណាងឲ្យ Tardar បាន​រកឃើញថា Grenade ពុំ​ត្រឹមតែ​លក់​កាហ្វេ​ប៉ុណ្ណោះ​ទេ ថែមទាំង​យក​រូបភាព​នាង​ឆ្មា​មុខ​ក្រ​ញ៉ូវ​ទៅ​បោះពុម្ព​លើ​អាវ​រងា​សម្រាប់​ដាក់​លក់​ទៀត​។​

Tardar -​នាង​ឆ្មា​មុខ​ក្រ​ញ៉ូវ​ត្រូវបាន​ប៉ាន់ស្មាន​ថា ផ្ទៃមុខ​របស់​វា បាន​ជួយ​ឲ្យគេ​រក​បាន​ប្រាក់​ចំណូល​រា​ប់​លាន​ដុល្លារ​។​​ចុងក្រោយ តុលាការ​រដ្ឋ​កាលីហ្វ័​រញ៉ា បាន​ឈរ​នៅ​ខាង​ឆ្មា Tardar ព្រម​ទាំង​ម្ចាស់​របស់​វា គេ​សំណូម​ឲ្យ Grenade ត្រូវ​សង​ឲ្យ​ក្រុមហ៊ុម Grumpy Cat នូវ​ទឹកប្រាក់ ៧១០.០០០​ដុល្លារ ពី​បទ​បំពាន​កម្មសិទ្ធិ និង​ខ្ទង់​ពិន័យ​និមិត្តរូប ១​ដុល្លារ​។​

​ទោះយ៉ាងណា នាង​ឆ្មា​មុខ​ក្រ​ញ៉ូវ Tardar បាន​ត្រឹម​បង្ហាញ​វត្តមាន​ដូច​ផ្លេកបន្ទោរ​ក្នុង​សវ​ការ​កាលពី​ខែ​មករា ដោយ​ពុំ​មាន​វត្តមាន​នៅក្នុង​សវនាការ​ដេញដោល និង​កាត់ក្តី​ឡើយ​៕

Leave a Reply

Your email address will not be published.