រូបមន្តធ្វើស៊ុបពោតសាច់មាន់ ឆ្ងាញ់ពិសា!

គ្រឿងផ្សំ៖ ទឹក ២លីត្រ,ពោតផ្អែម ៤០០ក្រាម ឈូស ឬក្រឡុក(ដើម្បីឲ្យសាច់ពោតរាងតូច និងទន់),សាច់មាន់ (សាច់ទ្រូង) ៥០០ក្រាម,ដុំស៊ុប ២ដុំ,ស៊ុត ១គ្រាប់ វាយបញ្ចូលគ្នា,ម្សៅឆា ៤ស្លាបព្រាបាយ លាយជាមួយទឹក ៤ស្លាបព្រាបាយ(កូរចូលគ្នាឲ្យសព្វ),ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ,ស្លឹកខ្ទឹម ហាន់ល្អិតៗ។

វិធីធ្វើ៖
១.ដាក់ទឹកចូលឆ្នាំង ទុកឲ្យពុះប្រហែល ៥នាទី រួចដាក់ដុំស៊ុបមាន់ចូលទុកឲ្យពុះ

២.បន្ទាប់មកដាក់សាច់មាន់ចូល រួចគ្របទុករម្ងាស់ប្រហែល ១៥នាទី រួចស្រង់សាច់មាន់ចេញមកបេះជាសរសៃៗ ឬតូចៗល្មមតាមចំណង់ចំណូលចិត្ត
៣.រួចហើយដាក់ពោត និងសាច់មាន់ដែលបេះហើយ ចូលឆ្នាំងទឹកស្ងោរមាន់កូរចូលគ្នាឲ្យសព្វទុកមួយរំពុះ រួចដាក់ម្រេចម៉ត់ចូលកូរចូលគ្នា ហើយភ្លក្សមើលអាចថែមអំបិលបន្តិចក៏បាន

៤.បន្ទាប់មកដាក់ម្សៅឆាដែលលាយជាមួយទឹកហើយចូលកូរឲ្យសព្វ រួចដាក់ស៊ុតកូរឲ្យសព្វចូលគ្នាប្រហែល ២នាទី
៥.ឆ្អិនហើយដួសដាក់ចាន រួចដាក់ស្លឹកខ្ទឹមចូលជាការស្រេច។ អាចបន្ថែមរសជាតិហូបជាមួយទឹកជ្រលក់ គឺទឹកស៊ីអ៊ីវដាក់ជាមួយខ្ទឹមសចិញ្រ្ចាំ និងម្ទេសហាន់ កាន់តែឆ្ងាញ់អស់ទាស់ម៉ង៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.