មើលសក់អូនផង! ហាមណា យកស្ទាយសក់តាមអូន

អង់គ្លេស៖ សុនខឈ្មោលមួយក្បាលឈ្មោះ Finley វ័យ៣ឆ្នាំ នៅឯទីក្រុង Gloucester មានរោមវែងអន្លាយ ដូចសក់អ្នកចម្រៀងរ៉ក កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីម្ចាស់របស់វាបង្ហោះរូបភាពជាច្រើនសន្លឹកទៅលើបណ្ដាញសង្គម។

នាង Rebecca Munday វ័យ២១ឆ្នាំ បានឲ្យដឹងថា នៅពេលដែលសុនខរបស់នាងកើតមកដំបូង វាមានរោមលើក្បាលបះតិចតួចដូចសត្វកាំប្រម៉ាប៉ុណ្ណោះ តែក្រោយមក រោមលើក្បាលក៏កាន់តែក្រាស់និងវែងអន្លាយ អមដោយរួញបែបទឹករលក។ ហើយរូបនាងផ្ទាល់ តែងតែសិតរោមឲ្យវាជារៀងរាល់ថ្ងៃ ចៀសវាងក្រដាញ់។

សព្វថ្ងៃនេះ រាល់ពេលចេញទៅខាងក្រៅម្ដងៗ មានមនុស្សម្នាជាច្រើនចោមរោមមើលវាគ្រប់ៗគ្នា ហើយមានអ្នកខ្លះប្រដូចវាទៅនឹងអ្នកចម្រៀងរ៉កដ៏ល្បីល្បាញលោក Jonh Lennon និងលោក Queen’s Brian May។ វាជាសុនខមួយក្បាល ដែលមានចរិតល្អ និងចូលចិត្តប្រឡែងលេងក្នុងទឹកភក់។

យ៉ាងណាមិញ ដោយសារតែរោមដ៏ស្រស់ស្អាតរបស់សុនខ Finley បានធ្វើឲ្យវាក្លាយជាសុនខថតរូបផ្សព្វផ្សាយលក់សម្ភារប្រើប្រាស់ដូចជាគ្រែ ប្រដាប់លេង និងក្រឡៅកជាដើម នៅលើវេបសាយមួយផងដែរ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.