ទីបំផុត ថៅកែហាងពេជ្រ ស្វែងរក អ្នកមានសំណាង ដែលក្លាយជាម្ចាស់ រថយន្តម៉ាក Ford Ranger ឃើញហើយ, គាត់រំភើបពេក និយាយមិនចង់ចេញ (មានវីដេអូ)
កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា បានរៀបចំកម្មវិធី សម្ពោធហាង មាសពេជ្រ ថ្មី របស់លោកស្រី ហើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ រហូតដល់ថ្នាក់ ធ្វើឲ្យមហាជនទូទៅ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង អ្នកខ្លះក៏បាននិយាយថា ពិតជាមិនធ្លាប់ឃើញពីមុនទេ មនុស្សច្រើនបែបនេះ ចូលមកទិញមាសពេជ្រ នោះ។
ដើម្បីអបអរការបើកសម្ពោធហាងថ្មីនេះ លោកស្រី ក៏មានកាដូដ៏ធំសម្បើមសម្រាប់ លើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន ដែលបានគំាទ្រ កន្លងមក និងអតិថិជនថ្មីៗទៀត ដែលកាដូទាំងអស់នោះរួមមាន៖
– រង្វាន់ធំទី១៖ រថយន្តម៉ាក Ford Ranger ស៊េរី ឆ្នាំ២០២១ ចំនួន ១គ្រឿង
– រង្វាន់ទី២៖ ម៉ូតូម៉ាក ហុងដា ឌ្រីមសង់ ស៊េរី ២០២០ ចំនួន ៥គ្រឿង
– ទី៣៖ទូរសព្ទដៃ Smartphone ចំនួន ១០០គ្រឿង
– រង្វាន់ទី៤៖ ទូរទស្សន៍ Smart TV 32 អ៊ីញ ចំនួន ១០០គ្រឿង
- រង្វាន់ទី៥៖ ឆ្នាំងដាំបាយអគ្គិសនី ចំនួន ២០០០គ្រឿង
– រង្វាន់ទី៦៖ ផលិតផលថែរក្សាសម្រស់ NNP ចំនួន ៣០០០រង្វាន់
ការចាប់រង្វាន់នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២០។
នៅទីបំផុត នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២០ នេះ លោកស្រីបានស្វែងរកឃើញហើយ នូវម្ចាស់រង្វាន់ធំ រថយន្តម៉ាក Ford Rangerស៊េរី ឆ្នាំ២០២០ នេះ។ អតិថិជនរូបនេះសម្តែងក្តីរំភើបយ៉ាងខ្លាំង សឹងតែនិយាយមិនចេញ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖