ស្គាល់អត់បងប្អូន ថានេះជាអ្វី? ព្យាបាលបញ្ចុះលាមក មករដូវចុកពោះ ចុករោយខ្យល់ ហើមពោះ បន្សាបជាតិពុល បញ្ចេញទឹកដោះ…

+ព្យាបាលជំងឺ៖
-បញ្ចុះលាមក មករដូវចុកពោះ ចុករោយខ្យល់ ហើមពោះ បន្សាបជាតិពុល បញ្ចេញទឹកដោះ
-ឃ្លង់ ម្រេញ រោគធ្មេញ ធ្វើឲ្យធ្មេញមាំ ព្យាបាលព្រូន សើស្បែក បូស ដំបៅ ជំងឺក្អក និងរបេង បូសដោះ

-ព្យាបាលជំងឺហើម ប៉ោងពោះ Ascite
-ព្យាបាល បណ្តេញខ្យល់ ហើមពោះ សម្លាប់មេរោគផ្លូវអាហារ
-ជំនួយបេះដូង

+ប្រភេទរុក្ខជាតិ៖ ស្នាយ
+វិធីធ្វើ និងប្រើប្រាស់៖
-ស្លឹក សំបកដើម (ឫស មែក គ្រាប់ សំបកឫស)។

-ស្លឹកៈ ឆុងទឹកក្តៅហូប បញ្ចុះលាមក មករដូវចុកពោះ ចុករោយខ្យល់ ហើមពោះ បុកជាមួយអង្ករ ពូតយកទឹកកន្លះពែងធ្វើឲ្យក្អួត ដើម្បីបន្ថយជាតិពុល បញ្ចេញទឹកដោះ។
-សំបកដើមៈ ព្យាបាលឃ្លង់ ម្រេញ ស្ងោរបៀម ព្យាបាលរោគធ្មេញ ធ្វើឲ្យធ្មេញមាំ ព្យាបាលព្រូន សើស្បែក។

-ឫសៈ ព្យាបាលបូស ដំបៅ ផ្សំនឹងរុក្ខជាតិផ្សេងទៀត ព្យាបាលជំងឺក្អក និងរបេង បូសដោះ។
-មែកៈ ផ្សំនឹងរុក្ខជាតិផ្សេងទៀត ព្យាបាលជំងឺហើម ប៉ោងពោះ Ascite។
-គ្រាប់ៈ បាយបាន បណ្តេញខ្យល់ ហើមពោះ សម្លាប់មេរោគផ្លូវអាហារ ផ្សំជាថ្នាំអាយុវឌ្ឍនៈ។

-សំបកឫសៈ ជំនួយបេះដូង
-ប្រើពី ១០-២០ក្រាម ។

ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ

Leave a Reply

Your email address will not be published.