រមណីយដ្ឋានធម្មជាតិ “ខ្នងផ្សារ” ដែលល្បីខ្ទរខ្ទារ!!! អមដោយទេសភាព វាលស្មៅដ៏ស្រស់ស្អាត ជ្រលងភ្នំខ្ពស់ៗ ទាក់ភ្នែកដល់ហើយ (មានវីដេអូ)
មហាជនជាច្រើន កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនូវ មរណីដ្ឋានធម្មជាតិមួយកន្លែងគឺ ភ្នំខ្នងផ្សារ ដែលជាតំបន់ «ឋានសួគ៌ធម្មជាតិ» ដ៏ស្រស់ត្រកាល កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាំងបំពុង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ខ្នងផ្សារ ជាទីតាំងប្រសព្វមុំបី ដែលផ្សារភ្ជាប់ខេត្តចំនួនបី គឺកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ហើយពេលកន្លងទៅ គេបានឃើញតារាល្បីៗ ជាច្រើនដួងក៏បានទៅដល់ទីនោះផងដែរ ព្រមទាំងបានផ្តិតយករូបភាព ទេសភាពដ៏ស្រស់ស្អាត មកបង្ហាញបងប្អូនដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ចំណែកកាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត គេប្រទះឃើញ តារាចម្រៀងដ៏ល្បី គឺលោក ខេមរៈ សិរីមន្ត ភរិយា និងក្រុមគ្រួសារ បានទៅដល់ទីនោះហើយ ព្រមទាំងបានថតរូបភាពមកបង្ហាញ នូវទេសភាព វាលស្មៅដ៏ស្រស់ស្អាត ជ្រលងភ្នំខ្ពស់ៗ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់ ហើយឃើញពិតជាមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់។