ដំណឹងដ៏ភ្ញាក់ផ្អើលខ្លាំង!! ប្រជាជនវៀតណាមនាំគ្នាសម្រុកទិញឡាន ព្រោះតែពន្ធនាំចូលរថយន្ត 0%
ថ្មីៗនេះពិតជាកក្រើកខ្លាំងណាស់ ពេលបានដឹងដំណឹងដ៏ភ្ញាក់ផ្អើលនេះ បន្ទាប់ពីបែកធ្លាយនៅព័ត៍មានដ៏រំភើបពីប្រទេសវៀតណាម សម្រាប់ពលរដ្ឋវៀតណាមបានសម្រុកទិញរថយន្តកើនឡើងយ៉ាងខ្លាំង ខណៈម៉ូតូធ្លាក់ចុះខ្ពៀកៗតែម្តង ស្របពេលដែលការនាំចូលរថយន្តនៅក្នុងប្រទេសវៀតណាមកើនឡើងផងដែរ រហូតដល់ទៅជាង ៧០០% ឯណោះ បើគិតត្រឹមត្រីមាសទីមួយនៃឆ្នាំ ២០១៩ នេះ។
យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាមបានឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំមុន ចំនួនរថយន្តបានលក់កើនឡើងរហូត ៣១ភាគរយ ដែលសរុប ៧៨ ២៥២គ្រឿង ហើយរថយន្តដែលលក់ដាច់បំផុតជា គឺជារថយន្តលក្ខណៈគ្រួសារ ដែលមាន ៧៥ភាគរយ។
គួរបញ្ជាក់ផងដែរ កាលពីប៉ុន្មានខែមុននេះ វៀមណាមបានសម្រេចមិនយកពន្ធនាំចូលរថយន្ត ដើម្បីឱ្យប្រជាជនរបស់ខ្លួនមានលទ្ធភាពអាចទិញរថយន្តថ្មីមកប្រើប្រាស់ ៕ប្រភព៖ sakarach