ហ៊ានណាស់ ក្មេងៗ ចុះលេងទឹកជាមួយក្រពើ! (មានវីដេអូ)

ម៉ាឡេស៊ី៖ ថ្មីៗនេះ មានឃ្លីបវីដេអូមួយកំពុងតែល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គម ដែលបង្ហាញពីកុមារនៅប្រទេសម៉ាឡេស៊ីមួយក្រុម មានគ្នីគ្នា៤នាក់ ប្រុស៣នាក់ និងស្រីម្នាក់ កំពុងលេងសើចនឹងជីវិតបំផុត ដោយពួកគេបាននាំគ្នាហែលទឹក និងប្រលែងលេងជាមួយសត្វក្រពើធំមួយក្បាលនៅក្នុងទន្លេ យ៉ាងសប្បាយរីករាយ ហាក់មិនខ្លាចរអាសូម្បីបន្ដិច។

ហើយអ្វីដែលនឹកស្មានមិនដល់ដែរនោះ គឺកុមារដ៏ក្លាហានទាំងបួននាក់នេះ បានប្រៀបប្រដូចសត្វក្រពើនោះទៅនឹងសត្វឆ្មានៅឯផ្ទះរបស់ពួកគេអុីចឹង។យ៉ាងណាមិញ បន្ទាប់ពីបានទស្សនាឃ្លីបវីដេអូនោះហើយ អ្នកប្រើប្រាស់បណ្ដាយសង្គមនៅម៉ាឡេស៊ី ពិតជាភ្ញាក់ផ្អើលជាខ្លាំងចំពោះទង្វើរបស់ពួកគេ។

ទោះជាយ៉ាងណាក្ដី ក្មេងៗទាំងនោះ​ ក៏ត្រូវបានគេណែនាំឲ្យបញ្ឈប់ការប្រលែងលេងជាមួយសត្វសាហាវបែបនេះតទៅទៀតផងដែរ ពីព្រោះវាអាចបង្កគ្រោះថា្នក់ដល់អាយុជីវិតជាយថាហេតុ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.