អ្នកចម្រៀង ជំនាន់ថ្មី កញ្ញា សាត់ ដានី បកស្រាយប៉ុន្មានបទនេះ ពិតជាពីរោះដូចគេនិយាយមែន…(មានវីដេអូ)

ទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ អ្នកចម្រៀង ជំនាន់ថ្មី២នាក់ បានបង្ហើរសំនៀងឡើង ពីរោះរណ្តំ តាមរយៈការបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកមួយឈ្មោះ “អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍” ព្រមទាំងទទូលបានទទួលបានការចូលទស្សនាជាង ២លានដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ នេះ។

រឹតតែពិសេស និងស្ទើរមិនគួរឲ្យជឿទៀតនោះ គឺ អ្នកចំរៀងជំនាន់ថ្មី ទាំងពីរនាក់នេះ មានឱកាស ក្រោយពីបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន យល់ព្រមអ្នកទាំងពីរមកច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិ។

ចំណែក កាលពី ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកទាំងពីរនាក់នេះ មានឈ្មោះ លោក មាស ជីវ៉ា និង កញ្ញា សាត់ ដានី ក៏បានបង្ហាញមុខក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដែលជាកម្មវិធីដ៏ល្បីមួយ កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន ថែមទៀតផង។ លោក មាស ជីវ៉ា និង កញ្ញា សាត់ ដានី បានបង្ហើរសំនៀងដ៏ពីរោះរួមគ្នាជាច្រើនបទ ធ្វើឲ្យមហាជនពេញចិត្តជាខ្លាំង។

មួយវិញទៀត សម្រាប់ការបកស្រាយ ជាទោល គេក៏បានចាប់អារម្មណ៍ យ៉ាងខ្លាំងផងដែរ ទៅលើ កញ្ញា សាត់ ដានី ដោយបានបកស្រាយបទ “រំដួលស្វាយរៀង”, “កន្ទុំរុយ” និងបទ “ស្រីស្រងាំ”។

ក្រោយស្តាប់ចប់ធ្វើឲ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សរសើរថា ៖ បងស្រីច្រៀងពីរេាះណាស់, ស្ដាប់ហើយត្រជាក់ពេញបេះដូង, ពិតជាពីរោះមែនបងស្រី សមជាអ្នកចម្រៀងមែន, សម្លេងពីរោះណាស់ សម្រស់ក៏ស្រស់ស្អាត, ពីរោះណាស់ប្អូនស្រីសុំសេរសើដោយស្មោះអស់ព់ចិត្ត ព្រមទាំងនៅមានពាក្យសរសើរយ៉ាងច្រើនទៀត ដែលមិនអាចរៀបរាប់។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់គាត់បកស្រាយទាំងអស់គ្នា ៖

Leave a Reply

Your email address will not be published.