មើល​មួយភ្លេត​ស្មានថា អណ្តើក​យក្ស ពិនិត្យ​មែនទែន​ទៅជាអគារ​សោះ​!

ពិត​ជាមាន​រូបរាង​ស្រដៀង​អណ្តើក​ដ៏​ធំ និង​បែរជា​ស្ថិតនៅ​ក្បែរ​បឹង​ទៀត ធ្វើ​ឲ្យ​អ្នក​ចោល​ភ្នែក​មើល​ពី​ចម្ងាយ​ស្មានថា វា​ជា​​អណ្តើក​យក្ស ​ផុស​ចេញពី​បឹង។​
​នេះ​ជា​ស្ថាបត្យកម្ម​ដ៏​ចម្លែក​នៅ​ខេត្ត​ហ៊ី​ចៃ ប្រទេស​ចិន ហើយ​ត្រូវបាន​សាងសង់​យក​លំនាំ​តាម​សត្វ​អណ្តើក​ស្ថិត​នៅជាប់​បឹង Baiyang ។​

អគារ​នេះ​មាន​ផ្ទៃក្រឡា 1680 ម៉ែត្រការ៉េ បណ្តោយ​ប្រវែង ៦០​ម៉ែត្រ ទទឹង ៤៦​ម៉ែត្រ និង​កម្ពស់ ១៨​ម៉ែត្រ គ្របដណ្តប់​ដោយ​ពណ៌​សារាយ ស្រដៀង​នឹង​ស្នូកអណ្តើក និង​អុចៗ​នៅ​កមាន​ពណ៌​លឿងៗ ។​

ទោះបី​អគា​រនេះ​ពុំទាន់​បើក​ដំណើរការ​ក្តី ប៉ុន្តែ​វា​បានធ្វើ​ឲ្យ​មានការ​ស្ងើចសរសើរ​ពុំ​ដាច់​ពី​មាត់ ។​
លេចធ្លោ​ជាងគេ​គឺ​ផ្នែក​ស្នូកអណ្តើក ដែល​ដូច​ពិតៗ ហើយ​ក្រុម​វិស្វករ​ឆ្លៀត​បន្ថែម​ប្រើ​កញ្ចក់​ពណ៌​ផ្ទៃមេឃ ធ្វើជា​ឆ្នូតៗ​ដើម្បី​ទាញយក​ពន្លឺ បំភ្លឺ​ខាងក្នុង​អគារ។​

តាំងពី​យូរយារ​មកហើយ​ក្នុង​ក្បួន​ហុងស៊ុយ​អណ្តើក​តំណាង​ឲ្យ​អាយុ​វែង ភាពសុខសាន្ត​និង​រុងរឿង។​
ក្បាល​អណ្តើក​ដែល​ងើយ​ខ្ពស់​ឡើងលើ​បង្ហាញ​ពី​ការរីកចម្រើន​ចីរភាព ហើយ​ថ្កុំថ្កើង។

Leave a Reply

Your email address will not be published.