ឆេង ប្រសិទ្ធ ចេញបទថ្មី ទាំងពិរោះ ទាំងទាក់ទាញ ហើយមានសម្តែងឈុតហនុមានទៀត!…(មានវីដេអូ)​

ភ្នំពេញ៖ អាចនិយាយបានថា ឆេង ប្រសិទ្ធ គឺជាតារាចម្រៀងមួយដួងដែលមានភាពលេចធ្លោ និងទទួលបានប្រជាប្រិយភាពខ្លាំង ដោយតារាប្រុសវ័យក្មេងរូបនេះមានទាំងសមត្ថភាព ចំណេះវិជ្ជា រូបសម្បត្តិស្អាតសង្ហាដូចតារាកូរ៉េ ទាំងដែលមានអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ។​

លើសពីនេះ​ ប្រសិទ្ធ ក៏ជាក្មេងមួយរូប ដែលអ្នកម្តាយគ្រប់គ្នាប្រាថ្នាចង់បានកូនមានអត្តចរិកដូចផងដែរ ព្រោះឃើញថាហ្វេនៗជាច្រើនបានសរសើរពីអត្តចរិកថ្លៃថ្នូរ មានសុជីវធម៌ និងការអោនលំទោនរបស់កុមារារូបនេះ។

ក្រឡេកមកការងារសិល្បៈវិញ ឃើញថាថ្មីៗនេះ ឆេង ប្រសិទ្ធ ក្តោបបានការងារធំៗជាច្រើន ដូចជាតារាតំណាងផលិតផល ស្ពតពាណិជ្ជកម្ម និងលេចមុខជាច្រើនតាមកញ្ចក់ទូរទស្សន៍ផងដែរ។ ជាក់ស្តែងថ្មីៗនេះ ប្រសិទ្ធ បានចេញបទចម្រៀងរ៉េបមួយបទ ដែលមានអត្ថន័យអប់រំ និងមានភាពទាក់ទាញ។

ជាពិសេសនោះ នៅក្នុងវីដេអូបទចម្រៀងមួយនេះ ក៏មានបង្ហាញនូវឈុតហនុមានផងដែរ ដែលធ្វើឲ្យកាន់តែទទួលបានការកោតសរសើរពីសំណាក់អ្នកទស្សនា និងបានបង្ហាញឲ្យឃើញថា ទោះបីនៅវ័យក្មេងក៏ពិតមែន ប៉ុន្តែតារារូបនេះ មានចិត្ត និងក្តីស្រលាញ់គ្រងឈុតហនុមាន ដើម្បីអភិរក្សសម្បត្តិវប្បធម៌ជាតិ៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ប្រភពពី khmerload

Leave a Reply

Your email address will not be published.