រូបមន្តពិសេស ក្នុងការធ្វើពោតអាំងទឹកខ្ទិះ!

គ្រឿងផ្សំ៖
ពោត ៨-១០ផ្លែ,ខ្ទិះដូង ១ចានគោមល្មម,ស្លឹកខ្ទឹម ២ដើមហាន់ល្អិតៗ,ស្ករ ២០០ក្រាម,អំបិល កន្លះស្លាបព្រាកាហ្វេ។

វិធីធ្វើ៖
១.ដាំឆ្នាំងចាក់ខ្ទិះដូងចូលរម្ងាស់ប្រហែល ១០នាទី រួចដាក់ស្ករ និងអំបិលចូលកូរឲ្យសព្វចូលគ្នារម្ងាស់ប្រហែល ១៥នាទីទៀត ចាំបិទភ្លើងទុកឲ្យត្រជាក់បន្តិច ហើយសឹមដាក់ស្លឹកខ្ទឹមចូល ទុកមួយអន្លើ

២.យកពោតមកបកសំបកចេញ ដាក់អាំងឲ្យឆ្អិនបានសព្វល្អ(ប្រើភ្លើងតិចៗល្មម) រួចយកមកលាបទឹកខ្ទិះដូងឲ្យសព្វ ហើយយកទៅដាក់អាំងបន្តិចៗទៀត បន្ទាប់ពីអាំងបន្តិចហើយយកវាមកលាបខ្ទិះដូងម្តងទៀតជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.