មិននឹកស្មានដល់សោះ!!! ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ មាន IQ ស្មើអ្នកប្រាជ្ញ Albert Einsten និង Stephen Hawking

ឥណ្ឌា៖ កំពូលបុរសអ្នកប្រាជ្ញទាំងពីររូបនេះហើយ គឺលោក Stephen Hawking និង លោក Albert Einstein ដែលគេទទួលស្គាល់ថាពួកគាត់ពិតជាមាន IQ ខ្ពស់បំផុត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កុមារីឥណ្ឌាម្នាក់អាចធ្វើតេស្ត IQ បានពិន្ទុរហូតទៅដល់ ១៦២ ឆ្លងកាត់ការធ្វើតេស្ដផ្ទាល់មាត់ ដែលគេរាប់ថាមានចំនួនស្មើនឹងអ្នកប្រាជ្ញទាំងពីរខាងលើ។

Freya នាងមានអាយុទើបតែ ១០ឆ្នាំប៉ុណ្ណោះ បានធ្វើតេស្ដ Cattell III B ។ តាមការឲ្យដឹងពីឪពុករបស់ Freya ថា៖” នាងជាក្មេងស្រីដែលមានភាពវៃឆ្លាតតាំងពីនៅអាយុ ២ ឬ ៣ ឆ្នាំមកម្ល៉េះ។ Freya ឆាប់ចាប់បានលឿន និងចងចាំបានរហ័ស គ្រាន់តែអាន ឬធ្វើអ្វីមួយ។ ”

លោកបានបន្តទៀតថា នាងជាក្មេងស្រីដែលចូលចិត្តអានសៀវភៅវ និងហាត់កីឡាតេក្វាន់ដូ។ លើសពីនេះទៅទៀត នាងក៏ចូលចិត្តការតែងនិពន្ធ និងចង់ក្លាយជាអ្នកដឹកនាំរឿងផងដែរ។ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Kumar ដែលជាគ្រូពេទ្យវិកលចរិតក៏បានលើកឡើងដែរថា យើងគួរតែកំណត់ពេលវេលាឲ្យបានល្អសម្រាប់នាង ត្រូវឲ្យនាងឈប់អាន និងចូលគេងនៅម៉ោង ១០យប់ ហើយក្រោកឡើងម៉ោង ៦ កន្លះព្រឹក វាជាពេលវេលាល្អបំផុតសម្រាប់កុមារីម្នាក់នេះ។

អ្វីដែលកាន់តែពិសេសបន្ទាប់ពី Freya ជោគជ័យក្នុងការប្រលង Mensa IQ រួចមក នាងក៏ទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សារហូតដល់ថ្នាក់វិទ្យាល័យនៅសាលាឯកជនមួយទៀតផង៕

Leave a Reply

Your email address will not be published.