របៀបធ្វើត្រីបំពងនំបញ្ចុកទឹកអំពិលទុំ ឆ្ងាញ់អស់ទាស់!

គ្រឿងផ្សំ៖
ត្រី ១ក្បាលល្មម,អំបិល,គល់ស្លឹកគ្រៃ ១គល់,ស្លឹកក្រូចសើច ២-៣សន្លឹក,ខ្ទឹមក្រហម ៣ដុំហាន់ស្តើងៗ,ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស,ម្ទេសហាន់ល្អិតៗ (ដាក់តាមចំណូលចិត្ត),អំពិលទុំ ២ស្លាបព្រាបាយ,ទឹកត្រី ៥ស្លាបព្រាបាយ,ស្ករ ៥ស្លាបព្រាបាយ,អំបិលបន្តិច,ទឹក កន្លះចានចង្កឹះ,ប្រេងសម្រាប់បំពងត្រី,នំបញ្ចុក,បន្លែអន្លក់មានដូចជា សាលាដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ ជីរគ្រប់មុខ…។

វិធីធ្វើ៖
១.យកត្រីលាងទឹកច្របាច់អំបិលអោយអស់រំអិល ហើយយកគល់ស្លឹកគ្រៃរុំជាមួយស្លឹកក្រូចសើចញាត់ចូលក្នុងពោះត្រី

២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលអោយក្តៅ ដាក់ត្រីចូលបំពងអោយឆ្អិនក្រៀមល្មម(ប្រើភ្លើងតិចៗល្មម) រួចស្រង់ទុកអោយស្រស់ប្រេងទុកមួយអន្លើ។
៣.ធ្វើទឹកអំពិល ដាក់អំពិលទុំត្រាំទឹកច្របាច់អោយចេញសាច់អំពិល រួចស្រង់គ្រាប់ចេញ

៤.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលបន្តិច ដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូលរំលីងអោយក្រហមបន្តិច រួចដាក់ខ្ទឹមក្រហមចូលឆា ២-៣ត្រលប់ ហើយដាក់ទឹកអំពិលទុំ ស្ករ ទឹកត្រី និងអំបិលឆាចូលគ្នាអោយសព្វ ទុកអោយពុះរាងខាប់បន្តិចភ្លក្សរសជាតិមើលល្មមតាមចំណូលចិត្ត (រសជាតិប្រៃ ជូរ ផ្អែម)។
៥.រួចរាល់ហើយរៀបចំអន្លក់ និងនំបញ្ចុកដាក់ចាន យកត្រីបំពងដាក់ចាន និងដួសទឹកអំពិលទុំដាក់ចាន ជាការស្រេចហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

ប្រភពពី the-iconmedia

Leave a Reply

Your email address will not be published.