គោមួយក្បាលនេះ គ្រប់គ្រងបាល់បានល្អមែន គ្មានកីឡាករណាហ៊ានចូលដណ្តើមទេ…(មានវីដេអូ)

ឥណ្ឌា៖ វីដេអូមួយមានរយៈពេល២នាទីជាងត្រូវបានចែកចាយលើបណ្ដាញសង្គម Twitter និងមានអ្នកចូលទស្សនាយ៉ាងច្រើន។ វីដេអូមួយនេះមិនត្រឹមតែល្បីនៅលើ Twitter ទេ សូម្បីនៅលើបណ្ដាញសង្គម Facebook ក៏ល្បីមិនចាញ់គ្នាប៉ុន្មានដែរ។

នៅក្នុងវីដេអូយើងឃើញគោមួយក្បាលនៅលើតារាងបាល់ទាត់ កំពុងគ្រប់គ្រងបាល់ដោយមិនឲ្យក្មេងប្រុសវ័យជំទង់ផ្សេងទៀតដណ្ដើមបាល់ពីវាឡើយ។ បន្តិចក្រោយមកក្មេងប្រុសវ័យជំទង់ទាំងនោះព្យាយាមដណ្ដើមបាល់ពីវា ហើយទីបំផុតពួកគេក៏អាចធ្វើបានសម្រច។ បន្ទាប់មកទៀតគោមួយក្បាលនោះព្យាយាមដណ្ដើមបាល់មកវិញហាក់បីដូចជាកីឡាករមួយរូបកំពុងប្រយុទ្ធលើសមរភូមិបាល់ទាត់អីចឹង។

គួរបញ្ជាក់ផងដែរថាវីដេអូមួយនេះមានប្រភពមកពីប្រទេសឥណ្ឌា ហើយត្រូវបានចែករំលែកទៅកាន់តំបន់ជាច្រើននៅលើពិភពលោក។ តោះមកទស្សនាវីដេអូទាំងអស់គ្នា បើចង់ដឹងថាវាគួរឲ្យអស់សំណើចប៉ុណ្ណា៕

Leave a Reply

Your email address will not be published.