ចេះនោះ ចេះមេស!!! ឆ្កែមួយក្បាល ឲ្យកូនស្វាព្រាត់មេតោងខ្នង ហើយនាំទៅកាន់ប៉ុស្ដិ៍ប៉ូលីស… (មានវីដេអូ)

ឥណ្ឌា៖ មហាជននៅលើបណ្ដាញអ៊ិនធើណែតជាច្រើន បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះនូវសកម្មភាព ឆ្កែមួយក្បាលឲ្យកូនស្វាព្រាត់មេតោងខ្នង និងនាំទៅកាន់ប៉ុស្ដិ៍ប៉ូលិស។

បើតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនេះត្រូវបានថតឡើងនៅប៉ុស្តិ៍ប៉ូលិស Rehli ក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា និងត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្ដាញអ៊ិនធើណែត ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា ឆ្កែមួយក្បាលបានឲ្យកូនស្វាដែលព្រាត់ពីមេរបស់វា តោងជាប់នឹងខ្នង។ អ្វីដែលមិនគួរឲ្យជឿនោះគឺឆ្កែមួយក្បាលនោះ បាននាំកូនស្វាទៅកាន់ប៉ុស្ដិ៍ប៉ូលិស ដើម្បីឲ្យគេជួយទៀតផង។ ឃើញដូច្នេះ ដោយស្ដីអាណិតអាសូរ ប៉ូលិសក៏បានឲ្យចេកមួយផ្លែទៅកាន់កូនស្វានោះផងដែរ។

យោងតាមសម្ដីរបស់បុរសម្ចាស់វីដេអូបានឲ្យដឹងថា កូនស្វាតូចត្រូវបានប្រទះឃើញដោយឆ្កែមួយក្បាលនោះនៅក្បែរមាត់បឹងតែម្នាក់ឯង។យ៉ាងណាមិញ ក្រោយពីស៊ីចេកឆ្អែតរួចរាល់មក កូនស្វាមួយក្បាលនោះក៏ត្រូវបានប៉ូលិសប្រគល់ទៅឲ្យមន្ត្រីសត្វព្រៃក្នុងតំបន់ ដើម្បីធ្វើការប្រលែងចូលទៅក្នុងព្រៃវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.