រូបមន្តពិសេសធ្វើប្រហុកខ្ទិះ!!!

គ្រឿងផ្សំ៖
ប្រហុកសាច់ចិញ្រ្ចាំ ៤ស្លាបព្រាបាយ,សាច់ជ្រូកបីជាន់ចិញ្ច្រាំ កន្លះគីឡូ,គ្រឿងបុក ៤ស្លាបព្រាបាយ(ខ្ទឹមស ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង និងរមៀត បុកចូលគ្នា),ត្រប់ពុតលំញង,ខ្ទិះដូង (ខ្ទិះកំប៉ុងក៏បាន) ២ចានចង្កឹះ,ម្ទេសឆ្អើរចិញ្រ្ចាំអោយម៉ត់ ២ស្លាបព្រាបាយ,ទឹកត្រី ៣ស្លាបព្រាបាយ,ស្ករ ៣ស្លាបព្រាបាយ,ម្សៅស៊ុប ១ស្លាបព្រាបាយ។

វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ម្ទេសឆ្អើរចិញ្រ្ចាំចូលរំលីងមួយសន្ទុះ រួចដាក់ប្រហុកចិញ្រ្ចាំ និងសាច់ជ្រូកបីជាន់ចិញ្រ្ចាំចូលឆាច្របល់ចូលគ្នាអោយសព្វឆ្អិនបន្តិច

២.បន្ទាប់មកដាក់ទឹកត្រី ស្ករ និងម្សៅស៊ុបចូលឆាច្របល់អោយសព្វចូលជាតិគ្នា ហើយដាក់ខ្ទិះដូងចូលឆាច្របល់ចូលគ្នាទុករម្ងាស់វាមួយសន្ទុះ
៣.រួចហើយដាក់ត្រប់ពុតលំញងចូលឆាច្របល់ ២-៣ត្រលប់ទៀត ហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

ប្រភពពី​ the-iconmedia

Leave a Reply

Your email address will not be published.