វិធីធ្វើបាយឆាម្រះព្រៅ!

គ្រឿងផ្សំ៖ បាយ ២ចានចង្កឹះ,សាច់ចិញ្ច្រាំ ២០០ក្រាម,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ,ម្ទេសចិញ្ច្រាំ ១ស្លាបព្រាបាយ,ស្លឹកម្រះព្រៅ ១ក្តាប់ដៃ,ទឹកត្រី ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ,ស្ករស ១ស្លាបព្រាបាយ។

វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូលបន្តិច ដាក់ខ្ទឹមចិញ្ច្រាំ និងម្ទេសចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់សាច់ចិញ្ច្រាំចូលឆាសាច់ឲ្យឆ្អិនបន្តិច
២.បន្ទាប់មកដាក់ទឹកប្រេងខ្យង ទឹកត្រី ទឹកស៊ីអ៊ីវ និងស្ករសចូលឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ស្លឹកម្រះព្រៅចូលឆា ៤-៥ត្រលប់

៣.រួចហើយដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.