កន្រ្ទាំងបាយស!!! ព្យាបាលរាកមួល គ្រុនក្តៅ បូសទ្រនិច ប៉ូវកំលាំង ព្រូនក្នុងពោះវៀន បញ្ចុះជាតិពុលតាមទឹកនោម ជំងឺនៃផ្លូវទឹកនោម ប៉ូវកំលាំង

កន្រ្ទាំងបាយស ព្យាបាលរាកមួល គ្រុនក្តៅ បូសទ្រនិច
ប៉ូវកំលាំង ព្រូនក្នុងពោះវៀន បញ្ចុះជាតិពុលតាមទឹកនោម
ជំងឺនៃផ្លូវទឹកនោម ប៉ូវកំលាំង

* ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
* ការព្យាបាលៈ
– ដើមកន្រ្ទាំងបាយស ដាំទឹកផឹកសំរាប់ព្យាបាល រាកមួល រោគគ្រុនក្តៅ និងកញ្រ្ជឹល។

– ស្លឹកវាមានជាតិ Saponine បុកជាមួយអង្ករដំណើប បិតលើបូសទ្រនិច។
– ឬសជាតិល្វីង ប៉ូវកំលាំង ប្រើជាថ្នាំក្រពះ ឆ្អល់ពោះ ទល់លាមក ឈឺសន្លាក់ឆ្អឹង ធ្វើអោយចេញញើសនិងបញ្ចុះកំដៅឆុងលាយជាមួយខ្ញីបន្តិច សំរាប់ព្យាបាលគ្រុនលោះ និងជំងឺពោះវៀនរាំរ៉ៃ។

ឬសបុកយកទឹកសំរាប់ព្យាបាលព្រូនក្នុងពោះវៀន។
សារធាតុគីមីៈ ឬសមានសារធាតុ Alkaloids និងស្លឹកមានសារធាតុ Saponin glycodiders។
កម្រិតប្រើ៖ ស្លឹកក្រៀម៤០ក្រាម ដាំទឹកហូប

ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

សម្រួលដោយ៖ អ៊ាង សុផល្លែត
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ប្រភពពី លោកពូ អ៊ាង​ សុផល្លែត

Leave a Reply

Your email address will not be published.