ព្យាបាលរលាកទងសួត និងរលាកច្រមុះ បញ្ចុះទឹកនោម មានជាតិផ្សះ បំបាត់ឈឺក្បាល!

ប្រភេទរុក្ខជាតិ ៖ កញ្ជីបាយដាច
ព្យាបាលជំងឺ ៖ រលាកទងសួត និងរលាកច្រមុះ
បញ្ចុះទឹកនោម មានជាតិផ្សះ បំបាត់ឈឺក្បាល។

វិធីប្រើប្រាស់ ៖
ផ្នែកប្រើប្រាស់៖ ដើម ឫស គ្រាប់។
ដាំទឹកហូបពី ១៥-៣០g ក្នុងមួយថ្ងៃ។

ដើមៈ ព្យាបាលរលាកទងសួត និងរលាកច្រមុះ ឬកោសស្តើងៗ ផ្សំជាមួយថ្នាំផ្សេងទៀត មូរជាបារីជក់ ព្យាបាលរលាកច្រមុះ។
ឫសៈ បញ្ចុះទឹកនោម និងមានជាតិផ្សះ រលាកទងសួត បំបាត់ឈឺក្បាល។
ផ្លែទុំៈ ទុំហូបបានមានក្លិនក្រអូប។

ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
អានអត្ថបទបន្ថែម៖ ឱសថធម្មជាតិព្យាបាលឈឺសរសៃដៃ ជើង ដោយសារធ្វើការច្រើន!
រកបានហើយ ជួយព្យាបាលដោយមិនអស់ប្រាក់

អ្នកដែលឈឺសរសៃដៃ ជើង ដោយសារធ្វើការច្រើន
សូមជួយចែករំលែកបន្តដល់អ្នកឈឺផង!
– សម្រួលដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH
* វិធីធ្វើ៖ យកគល់ស្លឹកគ្រៃ៥ខាំ ខ្ញី៥ខាំ ហាន់ល្អិតៗ រួចក្រឡុកកិនឲ្យម៉ដ្ឋ រួចលាយជាមួយស្រាសសុទ្ធកន្លះលីត្រយកស្រាដែលខ្លាំងបន្តិច។
* វិធីប្រើ៖ យកវាមករឹត និងយកស្បៃចងបិតនៅកន្លែងដែលឈឺ ប្រមាណ២ឬ៣ដងក្នុង១ថ្ងៃ អនុវត្តវិធីនេះអ្នកនឹងបានធូរស្បើយ។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.