កូនស្វាកំហូច!!! ភ្ញៀវទេសចរស្រីស្អាតម្នាក់ ស្ទើរតែរបូតល្វែងលើចេញកន្លែងសំខាន់ទៅហើយ…(មានវីដេអូ)

ឥណ្ឌូនេស៊ី៖ វីដេអូឃ្លីបមួយ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ជុំវិញនឹងភ្ញៀវទេសចរស្រីវ័យក្មេង សញ្ជាតិនូវែលសេឡង់ម្នាក់ មានការភ្ញាក់ផ្អើល និងភិតភ័យក្នុងចិត្តមិនស្ទើរ ក្រោយត្រូវបានកូនស្វាកំហូចមួយក្បាល ស្ទុះចាប់ទាញរ៉ូបប៊ិះតែនឹងរបូតល្វែងលើចេញកន្លែងសំខាន់។ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ជម្រកសត្វស្វាមួយកន្លែង (Sacred Monkey Forest Sanctuary) លើកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា នារីជាភ្ញៀវទេសចរមានឈ្មោះថា នាង Sarah Wijohn អាយុ ២១ឆ្នាំ។ នាងបានធ្វើដំណើរកម្សាន្តជាមួយនឹងគ្រួសារ មកកាន់ទឹកដីនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រារព្ធឬអបអរខួបលើកទី២១ (អាយុ២១ឆ្នាំ) របស់នាង ម្យ៉ាងវាក៏ជាការសម្រាកលំហែកាយមួយជុំគ្រួសារ ដើម្បីទទួលបាននូវអនុស្សាវរីយដ៏មានន័យផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះ នៅពេលដែលនាងនិងគ្រួសារ បានទៅកម្សាន្តនៅតំបន់ជម្រកសត្វស្វាខាងលើនេះ នាងក៏បានថតរូបជាមួយនឹងកូនស្វាមួយក្បាល ដោយបានដាក់វាឲ្យអង្គុយនៅលើភ្លៅរបស់នាង។ ផ្ទុយទៅវិញ កូនស្វាកំហូចនោះ បែរជាចាប់ទាញរ៉ូបរបស់នាងផ្នែកខាងលើ ដែលស្ទើរតែរបូតធ្លាក់ចេញកន្លែងសំខាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបក្នុងថ្ងៃកើតហេតុនោះ Sarah នាងបានស្លៀកឈុតរ៉ូបពណ៌ខ្មៅលើជង្គង់ វាលខ្នងបញ្ចេញសាច់.សខ្ចី កំពុងតែអង្គុយថតរូបជាមួយនឹងកូនស្វាមួយក្បាល។ ដំបូងឡើយ គេឃើញកូនស្វានោះ អង្គុយលើភ្លៅរបស់នាង និងអេះជើងរបស់វាហាក់ធម្មតា ប៉ុន្តែបន្តិចក្រោយមកវាក៏ស្រាប់តែស្ទុះចាប់ទាញរ៉ូបរបស់ Sarah តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សកម្មភាពមួយនេះ បានធ្វើឲ្យគ្រប់គ្នាផើតពោះជំនួស ហើយក៏អស់សំណើចយ៉ាងខ្លាំង ខណៈដែល Sarah វិញ ក៏ហួសចិត្ត និងមានអារម្មណ៍ថាអៀនខ្មាសតិចតួច លាយឡំនឹងសំណើចផងដែរ។ម្តាយរបស់ Sarah អ្នកស្រី Katrina បាននិយាយថា «ពួកយើងអស់សំណើចខ្លាំងតែម្តង ដោយសារតែកូនស្វាកំហូចមួយក្បាលនោះ។ សរុបមក ការស្នាក់នៅរបស់ពួកយើងនៅលើកោះបាលីនេះ គឺពិតជាជួបរឿងអស្ចារ្យជាច្រើន» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះត្រូវបានថតឡើង កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ និងត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង និងផ្ទុះសំណើចផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.