រត់ចោលគ្នាអស់ ១០ឆ្នាំ ដល់ពេលជួបគ្នាវិញ កូននិយាយតែមួយម៉ាត់ស្ទើរក្អួតឈាម!

អប់រំ៖ អាយុទើបតែមួយខួបមកម្ល៉េះ ដែលធ្វើឲ្យគេរស់នៅជាមួយឪពុកតែពីរនាក់ដោយខ្វះភាពកក់ក្ដៅពីម្ដាយ និងធ្វើអោយគ្រប់គ្នាមើលងាយដោយជេរក្មេងនោះថា “អាកូនអត់ម៉ែ! អាក្មេងម៉ែរត់ចោល​ កុំរាប់អានវាអី” ។

វាពិតជាឈឺចាប់ និងប៉ះពាល់ផ្លូវចិត្តណាស់សម្រាប់ក្មេងប្រុសម្នាក់ដែលគ្នាមិនទាន់ដឹងអីផងត្រូវម្ដាយបោះបង់ចោលសូម្បីតែមុខម្ដាយរបស់ខ្លួនក៏មិនទាន់ស្គាល់ច្បាស់ដែរ។ នៅពេលគេមានអាយុ ៥ឆ្នាំ គេត្រូវបានឪពុករបស់គេបញ្ជូនអោយចូលរៀននៅសាលាឯកជនមួយ រាល់ពេលដែលគេចេញពីរៀន គេបានសំឡឹងទៅក្មេងៗដ៏ទៃទៀតដែលរៀននៅសាលាជាមួយគេ គ្រប់គ្នាសុទ្ធតែមានម្ដាយ និងឪពុកមកទទួលជានិច្ច តែមានតែគេម្នាក់គត់ដែលមានតែឪពុកទៅចាំទទួល ហើយពេលមកដល់ផ្ទះវិញគេសួរទៅកាន់ឪពុកគេថា៖ “តើម្ដាយរបស់ខ្ញុំទៅណាប៉ា ហេតុអ្វីមិនដែលឃើញគាត់មកចាំទទួលគេដូចក្មេងៗដ៏ទៃទៀតចឹង?”

ពេលនោះឪពុករបស់គេមិនបាននីយាយអ្វីទាំងអស់ បានត្រឹមងាកមុខចេញហើយស្រក់ទឹកភ្នែកតែប៉ុណ្ណោះព្រោះមិនដឹងថាត្រូវឆ្លើយដូចម្ដេចទៅប្រាប់កូន។ ចាប់តាំងពីពេលនោះមកគេមិនដែលរំលឹកអំពីរឿងរបស់ម្ដាយរបស់គេទៀតឡើយ ដោយសារតែគេខ្លាចឪពុករបស់គេឈឺចិត្ត និងស្រក់ទឹកភ្នែកម្ដងទៀត ដោយគេបានត្រឹមតែស្រក់ទឹកភ្នែកពួនយំតែម្នាក់ឯង ហើយនីយាយតិចៗក្នុងចិត្តថា ហេតុអ្វីបានជាជាតិនេះអភ័ព្វអ្វីម៉្លេះគ្មានម្ដាយហៅនឹងគេ មិនត្រឹមតែប៉ុណ្ណោះគេបានបែរបុណ្យថា បើសិនជាមានជាតិមុខមែនសូមអោយខ្ញុំកើតមកមានម្ដាយហៅដូចគេកុំអោយបែកបាក់ដូចជាតិនេះទៀត។

ពេលវេលាពិតជាលឿនមែន មួយប៉ព្រិចភ្នែកសោះគេមានអាយុ ១០ឆ្នាំទៅហើយ ស្រាប់តែថ្ងៃមួយពេលចេញពីសាលាជាមួយឪពុករបស់គេ គេបានឃើញស្រ្តីម្នាក់ដើរមករកគេ ហើយហៅគេថាកូនៗពេលនោះឪពុករបស់គេបាននីយាយទៅកាន់កូនថានេះហើយជាម្ដាយរបស់កូន ឯក្មេងប្រុសម្នាក់នោះបាននីយាយវិញថា៖ “ទេៗម្ដាយរបស់ខ្ញុំបានស្លាប់ទៅហើយ ខ្ញុំគ្មានម្ដាយបែបនេះទេ”។

ភ្លាមៗនោះម្ដាយក៏នីយាយទៅកាន់កូនទាំងអួលដើមកថា អោយម៉ាក់សុំទោសដែលមិនបានមើលថែកូនជាយួរមកហើយ ក្រោយពេលលឺសម្ដីនេះហើយក្មេងប្រុសនោះបានស្រក់ទឹកភ្នែកហើយដើរជាមួយឪពុករបស់គេដោយមិនបាននីយាយអ្វីទាំងអស់។ សូមឪពុកម្ដាយគ្រប់រូបបើសិនជាបានបង្កើតគ្នាមកហើយ សូមកុំបោះបង់គ្នាអោយរស់នៅដោយគ្មានភាពកក់ក្ដៅដូច្នេះអី។

ប្រភពពី pressnews

Leave a Reply

Your email address will not be published.