សូមបងប្អូន បញ្ឈប់ទម្លាប់អាក្រក់មួយនេះ! ការគេងដាក់កាសត្រចៀកទាំងទូរស័ព្ទកំពុងសាកថ្ម…(មានវីដេអូ)

ថៃ៖ បង្កការភ្ញាក់ផ្អើល បន្ទាប់ពីបុរសជាកម្មកររោងចក្រជនជាតិថៃម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោអាធ័ម ក្រោយសាកថ្មទូរស័ព្ទ និងដេកដោតកាសជាប់ត្រចៀកជាមួយគ្នាក្នុងពេលតែមួយបណ្តាលឲ្យឆក់។បុរសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Kritsada Supol មានវ័យ២៤ឆ្នាំ គឺជាកម្មកររោងចក្រស្នាក់រស់នៅក្នុងខេត្ត Chonburi ប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា សាកសពរបស់លោក Kritsada ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅលើពូកក្នុងបន្ទប់ស្នាក់នៅរបស់លោក ជាមួយនឹងទូរស័ព្ទសាកថ្មដាក់នៅជិតខ្លួន និងមានដោតកាសជាប់ត្រចៀក។ សាកសពត្រូវបានគេមើលឃើញទៀតថា មានស្នាមរោលខ្លោចខ្មៅ (ឬឆេះ) នៅជុំវិញតំបន់ស្លឹកត្រចៀក ខណៈដែលខ្សែកាសទៀតសោត ត្រង់ Mic (កន្លែងនិយាយ) ដាក់នៅលើបបូរមាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេជឿជាក់ថា បុរសរងគ្រោះលោក Kritsada ស្លាប់ដោយសារតែឆក់ខ្សែភ្លើង ក៏ព្រោះតែលោកបានដោតកាសដាក់ត្រចៀកជាមួយនឹងទូរស័ព្ទទាំងកំពុងសាកថ្ម។ ប៉ុន្តែគេមិនដឹងទេថា លោក Kritsada ដាក់កាសត្រចៀកនោះ ដើម្បីស្តាប់ចម្រៀង ឬនិយាយទូរស័ព្ទជាមួយនឹងនរណានោះទេ ព្រោះជាក់ស្តែង គេក៏ឃើញ Mic ខ្សែកាសនៅជាប់មាត់របស់លោក និងឃើញមានបែកពពុះមាត់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាយ៉ាងណាក្តី ក្រោយកើតហេតុ ប៉ូលិសក្នុងស្រុក Phan Thong ខេត្ត Chonburi (Phan Thong Provincial Police Station) ក៏បានចុះទៅដល់ផ្ទះកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យលើសាកសព។មន្រ្តីប៉ូលិសលោក Jaleuk Polthong បានជឿជាក់ និងសន្និដ្ឋានថា បុរសរងគ្រោះលោក Kritsada គឺពិតជាបានស្លាប់ដោយសារតែឆក់ខ្សែភ្លើង អំឡុងពេលដែលរូបលោកបានដាក់កាសជាប់ត្រចៀក ដោតជាមួយនឹងទូរស័ព្ទទាំងដែលកំពុងតែសាកថ្មនោះមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តីប៉ូលិសរូបនេះ ក៏បានស្តីបន្ទោសយ៉ាងខ្លាំង ចំពោះគ្រឿងចម្លងអេឡិតត្រូនិច (ដូចជា ឆ្នាំងសាកទូរស័ព្ទជាដើម) ដែលមានតម្លៃថោក គុណភាពអន់ផងដែរ។មន្រ្តីប៉ូលិស លោក Polthong បានបន្តថា «មនុស្សជាច្រើនគឺងាយនឹងរងគ្រោះថ្នាក់បំផុត ប្រសិនណាបើពួកគេប្រើប្រាស់គ្រឿងចម្លងអេឡិចត្រូវនិចក្នុងតម្លៃថោក ដែលមិនមែនជាផលិតចេញពីក្រុមហ៊ុនសុទ្ធ។ ដូចជាករណីជនរងគ្រោះនេះយ៉ាងអីចឹង គឺត្រូវបានឆក់ខ្សែភ្លើងស្លាប់តែម្តង។ ប៉ុន្តែទោះយ៉ាងណា សាកសពក៏នឹងត្រូវបញ្ជូនទៅធ្វើការវះកាត់ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពីមូលហេតុប្រាកដនៃការស្លាប់នេះផងដែរ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះដើម្បីចៀសវាងការកើតមានគ្រោះថ្នាក់ ជាយថាហេតុណាមួយកើតឡើង សូមកុំប្រើប្រាស់ទូរស័ព្ទជាដាច់ខាត ក្នុងអំឡុងពេលកំពុងសាកថ្ម ដែលអាចបណ្តាលឲ្យក្តៅផ្ទុះឆេះ ឬឆក់ស្លាប់ដូចករណីបុរសរងគ្រោះខាងលើនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូខាងក្រោម៖

ប្រភពពី dailymail

Leave a Reply

Your email address will not be published.