នៅចាំដល់ណាទៀត!!! វិធីធ្វើបង្អែមចេកខ្ទិះ ឆ្ងាញ់ពិសា!!!

គ្រឿងផ្សំ៖
ចេកណាំវ៉ា ៧-៨ផ្លែ,ខ្ទិះដូង ៧៥០មីលីលីត្រ,ស្ករស ៣០០ក្រាម,អំបិល ១ស្លាបព្រាកាហ្វេ,ស្លឹកតើយ ៣-៤សន្លឹក។

វិធីធ្វើ៖
១.បកសំបកចេក រួចកាត់ជាដុំៗល្មម តាមចំណូលចិត្ត

២.ដាំឆ្នាំងដាក់ខ្ទិះដូង ស្ករស អំបិល និងស្លឹកតើយចូលកូរចូលគ្នាឲ្យសព្វ ទុករម្ងាស់ឲ្យពុះ
៣.បន្ទាប់មកដាក់ចេកចូល រួចកូរចូលគ្នាគ្របទុកឱ្យពុះ ឆ្អិនហើយដួសដាក់ចានជាការស្រេច។ អាចដាក់បន្ថែមជាមួយនឹងល្ង និងសាច់ដូងទៀតកាន់តែឆ្ងាញ់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.