អាយុគ្រាន់តែជាតួលេខ!!! អភិបាលក្រុងចំណាស់ម្នាក់ រៀបការជាមួយនឹងស្រីក្មេងស្គាល់គ្នាតាមបណ្តាញសង្គម

បរទេស៖ ពាក្យចាស់លោកពោលថា អាយុគ្រាន់តែជាតួលេខ ពាក្យមួយនេះពិតជាចាក់ដោតខ្លាំងណាស់។ តួយ៉ាងដូចជាអភិបាលក្រុងចំណាស់ម្នាក់ បានស្រលាញ់គ្នាជាមួយនឹងនារីវ័យក្មេងម្នាក់ដែលស្គាល់គ្នាតាមបណ្តាញសង្គម ហើយពួកគេក៏បានរៀបការជាមួយគ្នា ធ្វើឱ្យមនុស្សម្នាជាច្រើនមានការច្រណែន និងកោតសរសើរជាខ្លាំង។លោក Kit Owen អាយុ ៧៣ឆ្នាំ មុខរបរអភិបាលក្រុង បានចាប់ផ្តើមស្វែងរកក្តីស្នេហាថ្មី បន្ទាប់ពីភរិយាមុនរបស់លោកបានចែកឋានបាត់ទៅកាលពីឆ្នាំ ២០០៨។ បន្ទាប់មកលោកក៏បានចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមដើម្បីស្វែងរកស្នេហាថ្មី។

ទីបំផុតលោកក៏បានស្វែងរកឃើញនារីម្នាក់ឈ្មោះ Aiza មកពីប្រទេសហ្វីលីពីន ហើយកាលនោះនាងមានអាយុ ៣០ឆ្នាំជាង។ Aiza ក៏ចាប់អារម្មណ៍លោកដែរ ដូច្នេះពួកគេក៏ចាប់ផ្តើមឆាតនិយាយគ្នាលេងជាហូរហែ ហើយក៏និយាយត្រូវគ្នា ក៏ចេះតែបន្តនិយាយគ្នាជារឿយៗទៅ។នៅពេលដែលទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅឡើងទៅ លោក Owen ក៏សម្រេចចិត្តហោះមកប្រទេសហ្វីលីពីន ដើម្បីជួបមនុស្សស្រីជាទីស្រលាញ់របស់លោកផ្ទាល់។

ក្រោយមកពួកគេក៏ចាប់ផ្តើមទាក់ទងគ្នាផ្ទាល់ និងណាត់ជួបគ្នាជាហូរហែ ហើយពួកគេកាន់តែស្រលាញ់គ្នាជាងមុនទៅទៀត។ បន្ទាប់ពីស្រលាញ់គ្នាអស់ពេល ២ឆ្នាំ លោក Owen ក៏សម្រេចចិត្តសុំ Aiza រៀបការ ហើយនាងក៏យល់ព្រមរៀបការជាមួយលោកដោយត្រេកអរផងដែរ។បើទោះបីជាមនុស្សមួយចំនួនមិនគាំទ្រទំនាក់ទំនងរបស់ពួកគេក៏ដោយ ក៏ពួកគេមិនខ្វល់ដែរ អ្វីដែលសំខាន់គឺពួកគេស្រលាញ់គ្នា ហើយក៏បានរៀបការជាមួយគ្នាដោយពេញច្បាប់ ទៅតាមប្រពៃណីទំនៀមទម្លាប់។

ក្នុងនោះក៏មានការចូលរួមពីក្រុមគ្រួសារ និងមិត្តភក្តិជិតដិតរបស់ពួកគេផងដែរ។ គូស្នេហ៍មួយគូនេះ មើលទៅពិតជាស្រលាញ់គ្នា និងមានក្តីសុខពិតមែន ហើយមនុស្សម្នាជាច្រើនក៏បានជូនពរពួកគេឱ្យមានសុភមង្គលនៅក្នុងគ្រួសារផងដែរ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.