សំណួរចាក់ដោត!!! តើប្ដីយើងចូលKTVខុសដែរឬទេ?

ចម្លើយគឺ មិនខុសទេ ផ្ទុយទៅវិញគឺ ពួកគាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញតួរនាទីជាពលរដ្ឋល្អ
-ទី1 គឺគាត់បានជួយដល់បុគ្គលិកនារីៗនៅតាមខារ៉ាអូខេ
-ទី2 គាត់បានជួយដំណើរការចរន្តសាច់ប្រាក់ក្នុងប្រទេស

-ទី3 ពេលផឹកដាច់យប់ ប្រពន្ធអត់អោយចូលផ្ទះ គាត់បានជួយដល់វិស័យផ្ទះសំណាក់ និងសណ្ឋាគារអោយមានដំណើរការល្អ
-ទី4 ពេលប្រពន្ធដេញចេញពីផ្ទះ គាត់ត្រូវទៅនៅផ្ទះមិត្តភក្រ ដូចនេះគាត់បានចូលរួមកាត់បន្ថយចំណាយក្នុងគ្រួសារ
-ទី5 ពេលប្រពន្ធលែងក្បាលចោល គាត់មានឳកាសបញ្ចេញទេពកោសល្យក្នុងការសំពះលន់តួរប្រពន្ធ អង្វរ ក​ ប្រពន្ធសុំត្រូវគ្នាវិញ សរុបមក ប្ដីចូលខារ៉ាអូខេគឺមានគុណសម្បត្តិច្រើនណាស់ល្មមយល់ហើយស្រីៗ។

សរុបសេចក្តីមកវិញនេះ ចម្លើយខាងលើ គ្រាន់តែជាការសរសេរបែបចំអកឡកលើយទៅឲ្យប្តីៗដែលចូលចិត្តចូល KTV តែប៉ុណ្ណោះ ដែលយើងដកស្រងចេញពីបណ្តាញសង្គមហ្វេសប៊ុក។ គ្មានប្រពន្ធណាចង់ឃើញប្តីរបស់ខ្លួនចូល KTV នោះទេ៕

ប្រភពពី freedomnewskh

Leave a Reply

Your email address will not be published.