ពេញចិត្តណាស់! មិនព្រមកាប់ដើមឈើចោលទេ ព្រោះស្រលាញ់ធម្មជាតិ
ដើមឈើគឺជាជម្រកយ៉ាងត្រជាក់ត្រជំសម្រាប់មនុស្ស និងសត្វដូចជា ដើមឈើនៅតាមព្រៃភ្នំជាជម្រករបស់សត្វព្រៃទាំងឡាយជ្រកអាស្រ័យ។ ចំណែករុក្ខជាតិដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្សផង។ ឯដើមឈើណាដុះនៅតាមដងផ្លូវ គឺជាទីពឹងរបស់អ្នកដំណើរចូលទៅជ្រកសម្រាកកាយ បរិភោគអាហារដោយក្តីរីករាយនៅក្រោមម្លប់ឈើនោះ ។
មនុស្សភាគច្រើនបើសិនជាជួបនឹងស្ថានភាពបែបនេះប្រាកដជាកាប់វាចោលមិនខាន ប៉ុន្តែម្ចាស់សំណង់ ក៏ដូចជាក្រុមស្ថាបត្ថករ និង សាងសង់ទាំងនេះបែរជាសុខចិត្តធ្វើវាង ដើម្បីឲ្យដើម្បីឈើទាំងនោះនៅតែអាចដុះលូតលាស់បាន ដែលកាយវិការបែបនេះបានបង្ហាញថាពួកគេជាមនុស្សដែលស្រលាញ់ និង ឲ្យតម្លៃទៅលើធម្មជាតិ ។មកទស្សនាកម្រងរូបភាពដ៏អស្ចារ្យនេះទាំងអស់គ្នា៖