តិចច្រឡំនៅបរទេសទៅ! សួនសត្វអូទ្រីសនៅខេត្តមណ្ឌលគិរី យើងនេះទេ
យោងតាមប្រភពពីទំព័រហ្វេសប៊ុកខេត្តមណ្ឌលគិរី៖ ក្រៅពីទេសភាពដ៏ស្រស់ស្អាត និង ធម្មជាតិ ដែលជាទីទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាខេត្តមណ្ឌលគិរីនោះ នៅពេលនេះទឹកដីដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍មួយនេះ កំពុងបង្ហាញ រូបភាពដ៏ស្រស់ស្អាតមួយទៀត សម្រាប់បង្អួតភ្នែកទេសចរ គឺសួនសត្វអូទ្រីស ដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តនេះ ។
សួនសត្វអូទ្រីស ស្ថិតនៅក្នុង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយខេត្តមណ្ឌលគិរីមានចម្ងាយប្រមាណ ៣៨១គីឡូម៉ែត្រ បើគិតពីរាជធានីភ្នំពេញ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦, ៧ និងជាតិលេខ ៧៦៕