ឃុយ ម៉ីហៀង ច្រៀង១បទនេះទៅ!!! ពិរោះដល់ហើយ អមជាមួយទេសភាពស្រុកស្រែដ៏ស្រស់ស្អាត… (មានវីដេអូ)
អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ណាស់ ជាក់ជាមិនខាន ប្អូនស្រីម្នាក់ឈ្មោះ ឃុយ ម៉ីហៀង ដែលជាអតីតបេក្ខនារី ធ្លាប់បានចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១។
បើទោះជា អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ តែប្អូនស្រី ពិតជាបានធ្វើឲ្យមហាជនដក់អារម្មណ៍ជាប់ និងពេញចិត្តជាខ្លាំងនូវទឹកដមសំនៀង រហូតមកទល់ពេលនេះ។ ក្នុងនោះ គេក៏បានឃើញ ម៉ីហៀង តែងលេចមុខក្នុងកម្មវិធីតន្ត្រីតូចធំ ជាញឹកញាប់ផងដែរ ជាមួយសម្លេង នៅតែពិរោះស្រទន់ដដែល ដោយស្តាប់មិនចេះជិនណាយ។
ចំណែកនៅមុននេះបន្តិច ខាងផលិតកម្មរស្មីហង្សមាស ទើបបានបញ្ចេញបទចម្រៀងរបស់ ឃុយ មុីហៀង មួយបទទៀតហើយ ក្រោមចំណងជើងថា “បាចផ្កាម្រះព្រៅ” ទំនុកច្រៀង និងបទភ្លេង មរតកដើម អមជាមួយទេសភាពស្រុកស្រែ ពិតជាស្រស់ស្អាតខ្លាំងណាស់។ ដើម្បីកុំឲ្យខាតពេលយូរ តោះទៅស្តាប់ និងទស្សនាទាំងអស់គ្នា៕
ប្រភពពី freedomnewskh