ពិតជាចម្លែកណាស់ មិនធ្លាប់ឃើញទេ! កូនឆ្កែចម្លែក កើតមកមានភ្នែកមួយ

ថៃ៖ កូនឆ្កែឈ្មោលចម្លែកមួយក្បាលទើបតែកើត កន្លងទៅថ្មីៗនេះ ឈ្មោះថា Kevin មានភ្នែកមួយចំកណ្ដាលថ្ងាស និងបបូរមាត់ធំពណ៌ផ្កាឈូកស្រាល ដែលមើលទៅហាក់បីដូចជាតុក្កតា Minions។

យោងតាមសម្ដីរបស់លោក Somjai Phummaman វ័យ៤៥ឆ្នាំជាម្ចាស់ បានឲ្យដឹងថា នៅថ្ងៃនោះ មេឆ្កែកើតបានកូនចំនួនពីរក្បាល ហើយកូនឆ្កែមួយក្បាលប៉ុណ្ណោះដែលមានមុខមាត់ខុសប្លែកពីធម្មតា។ កូនឆ្កែចម្លែកនេះ មានការពិបាកបន្ដិចក្នុងការបៅទឹកដោះមេ ដូច្នេះគាត់ក៏សម្រេចចិត្តបំបៅទឹកដោះគោជំនួសវិញ។

បន្ទាប់ពីរឿងរ៉ាវនេះលេចឮពាសពេញភូមិរួចមក ធ្វើឲ្យអ្នកភូមិជាច្រើនបាននាំគ្នាមកដល់ផ្ទះរបស់គាត់ដើម្បីសុំលាភជ័យ និងយកលេខថ្ងៃកូនឆ្កែចម្លែកកើត ទៅទិញសន្លឹកឆ្នោតផ្សងសំណាងទៀតផង។

យ៉ាងណាមិញ កូនឆ្កែចម្លែកនេះ ត្រូវបានម្ចាស់និងអ្នកភូមិ ចាត់ទុកថាជាកូនឆ្កែនាំសំណាង ហើយម្ចាស់នឹងព្យាយាមមើលថែវាឲ្យបានល្អ តទៅទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម
ប្រភពពី freedomnewskh

Leave a Reply

Your email address will not be published.