មិនត្រឹមតែស្អាត ថែមទាំងពូកែទៀតផង!!! អាយុត្រឹមតែ19ឆ្នាំ តែមានលទ្ធភាពទិញរថយន្ត BMW 7-Series 740Li ដោយសមត្ថភាពខ្លួនឯង

ប្រិយមិត្ដបានដឹងហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ ការលក់ផលិតផលកែសម្ផស្ស (ម្សៅ សារ៉ូម ឡេ) តាមរយៈអនឡាញ កំពុងដើរតួយ៉ាងសំខាន់ក្នុងបណ្ដាញសង្គម ហ្វេស ប៊ុក ដោយបានកំពុង ចរាចរណ៏ ចែកចាយផលិតផលរបស់ខ្លួន ដែលមានប្រជាពលរដ្ឋគាំទ្រយ៉ាងស្ទុះឆាប់រហ័ស។ ដោយឡែកអ្នកលក់អនឡាញ ដ៏ល្បីឈ្មោះម្នាក់ នោះគឺ កញ្ញា ឃាង អារុណពេជ្រ បានបង្ហាញអំពីភាពជោគជ័យរបស់ខ្លួន ដោយនាង មានវ័យត្រឹមតែ ១៩ឆ្នាំតែប៉ុណ្ណោះ តែអ្នកលក់អនឡាញដ៏ល្បីឈ្មោះរូបនេះ អាចសល់លុយរាប់មុឺនដុល្លារទៅហើយ។

ក្នុងនោះដែរ ម្ចាស់គណនីរូបនេះ បានសរសេររៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖”BMW 7-Series 740Li គ្រប់យ៉ាងបានមកពីពាក្យថាស៊ូ កាដូសម្រាប់ខ្លួនឯងអាយុ ១៩ឆ្នាំ ញេីសឈាមនិងភាពស្មោះត្រង់ក្នុងការរកសុី”។

ក្រោយឃើញការបង្ហោះនេះរួចមក មហាជនបាននាំគ្នាស៊ែរចែករំលែកយ៉ាងច្រើន និងបានសម្ដែងការអបអរសាទរ ចំពោះសមត្ថភាពរបស់ប្អូនស្រី តែនៅវ័យក្មេងសោះ តែទទួលបានភាពជោគជ័យ លើសពីការរំពឹងទុកបាត់ទៅហើយ។ គួរបញ្ចាក់ផងដែរថា រថយន្ត BMW 7-Series 740Li ផលិតឆ្នាំ២០១១៕

ប្រភព៖KHOSJA

Leave a Reply

Your email address will not be published.