របៀបធ្វើពងទាចំហុយសាច់ចិញ្ច្រាំបំពងម្សៅ!!!

គ្រឿងផ្សំទី១៖ ស៊ុត ៣គ្រាប់, សាច់ចិញ្រ្ចាំ កន្លះកូនចានចង្កឹះ, ទឹកដោះគោកំប៉ុង ១៥០ក្រាម, ស្លឹកខ្ទឹមហាន់ល្អិតៗ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់បន្តិច។ គ្រឿងផ្សំទី២៖ ម្សៅបំពង កន្លះកូនចាន, ស៊ុត ១គ្រាប់ (សម្រាប់បំពង), ម្រេចម៉ត់បន្តិច, ទឹកត្រជាក់បន្តិច, ប្រេងសម្រាប់បំពង។

វិធីធ្វើ៖
១.លាយគ្រឿងផ្សំទី១ គោះស៊ុតដាក់ចាន ដាក់ទឹកដោះគោ ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ម្រេចម៉ត់ ស្លឹកខ្ទឹម និងសាច់ចិញ្រ្ចាំចូល វាយច្របល់ចូលគ្នាអោយសព្វល្អ
២.បន្ទាប់មកយកទៅដាក់ចំហុយរយៈពេល ២០-៣០នាទី ឆ្អិនហើយយកពងទាចំហុយយកមកកាត់ជាដុំៗល្មមតាមចំណូលចិត្ត

៣.លាយគ្រឿងផ្សំទី២ យកម្សៅបំពងដាក់ចានគោះស៊ុតដាក់ចូល ដាក់ម្រេចម៉ត់ និងទឹកត្រជាក់ចូលបន្តិចច្របល់ចូលគ្នាអោយសព្វ (កុំអោយវាវពេក)
៤.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលអោយក្តៅ រួចយកដុំពងទា ចំហុយហើយដាក់ប្រឡាក់ជាមួយគ្រឿងផ្សំទី២ដែលលាយហើយ ដាក់ចូលបំពងអោយឆ្អិនក្រៀមល្មមតាមចំណូលចិត្តជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពី the-iconmedia

Leave a Reply

Your email address will not be published.