សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់!!! ស្លាប់ និងដេកពេទ្យ៣នាក់ ដោយសារទទួលទានខ្យង ដែលជាប្រភេទខ្យងមិនគួរបរិភោគ

វៀតណាម៖ ស្ត្រីម្នាក់ បានស្លាប់ និងកូនៗរបស់គាត់ចំនួន ២នាក់ទៀត បានចូលពេទ្យ បន្ទាប់ពីទទួលទានខ្យងដែលពុល នៅទីក្រុងញ៉ាត្រាង (Nha Trang) ខេត្ត Khanh Hoa ប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន Tuoitre News ស្ត្រីអាយុ ៤៤ឆ្នាំ និងកូនប្រុសអាយុ ៦ឆ្នាំ និង ១៥ឆ្នាំ បានទទួលទានខ្យងដែលពុល នៅក្នុងអាហារពេលល្ងាច។ ស្ត្រីដែលត្រូវជាម្ដាយ បានពុលយ៉ាងខ្លាំង រហូតបណ្ដាលឱ្យបាត់បង់ស្មារតី។ មកដល់មន្ទីរពេទ្យ ទើបគ្រូពេទ្យប្រកាសថា គាត់បានបាត់បង់ជីវិត។ ចំណែកកូនប្រុសរបស់គាត់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃដដែល។

ដោយឡែក ស្វាមីរបស់ស្ត្រីដែលស្លាប់ បាននិយាយថា គាត់បានបរិភាគខ្យងតែ១ក្បាលប៉ុណ្ណោះ ដូច្នេះ គាត់មិនមានអាការៈពុលខ្លាំងដូចភរិយារបស់គាត់ឡើយ។សូមជម្រាបថា ប្រជាជននៅខេត្ត Khanh Hoa ឧស្សាហ៍កើតមានបញ្ហាពុលអាហារ បន្ទាប់ពីទទួលទានខ្យងណាស់៕

ប្រភព៖mytvplus

Leave a Reply

Your email address will not be published.