ពិធីចូលម្លប់នៅស្រុកបាធាយ ខេត្តកំពង់ចាម និងអត្ថន័យដែលអ្នកមិនធ្លាប់បានដឹង!!!

ពិធីចូលម្លប់នៅពុំទាន់បាត់បង់អស់ទាំងស្រុងពីសង្គមខ្មែរនោះទេ។ ខាងក្រោមនេះ ជាកម្រងរូបភាពពិធីចូលម្លប់នៅភូមិមួយចំនួននៃស្រុកបាធាយ ខេត្តកំពង់ចាម ដែលក្រុមការងាររបស់មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានចុះទៅសង្កេត និងថតទុកជាឯកសារ។

យើងសង្កេតឃើញថា ការរៀបចំពិធីចូលម្លប់នៅស្រុកបាធាយនោះ មានបីដំណាក់កាលសំខាន់ៗ៖ ទី១. ដំណាក់កាលចូលទៅបន្ទំខ្លួនក្នុងម្លប់(បន្ទប់), ទី២. ពេលវេលានៅក្នុងម្លប់ និងទី៣. ពិធីចេញពីម្លប់មកវិញ ហើយនៅតាមដំណាក់កាលនីមួយៗ ក៏មានកិច្ចពិធីសំខាន់ៗជាច្រើនទៀតដែរ (សូមមើលរូបភាព)។

តាមទស្សនរបស់អ្នកនរវិទ្យា ចូលម្លប់ជាពិធីឆ្លងវ័យសម្រាប់ក្មេងស្រីដែលត្រូវឆ្លងចូលដល់ «ស្រីពេញវ័យ»។ ក្នុងន័យនេះ «ម្លប់» អាចបកស្រាយបានថាជានិមិត្តរូបដូចជា «ផ្ទៃម្តាយ» រីឯការចេញម្លប់ ប្រៀបបាននឹងការកើតឡើងម្តងទៀតពីផ្ទៃម្តាយ តែលើកនេះកើតមកជាស្រីពេញវ័យដែលនឹងមានប្តីមានកូន។

ប្រភព ៖ មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្រ្ត

Leave a Reply

Your email address will not be published.