សង្សារខ្ញុំមកលេងផ្ទះ!!! យកម្ហូបរបស់យាយខ្ញុំចាក់ចោល តែពេលស្ដាប់គាត់និយាយចប់ ប៉ាម៉ាក់ខ្ញុំបែរជាឲ្យយើងទាំងពីររៀបការនឹងគ្នាទៅវិញ

ថ្មីៗនេះវេបសាយបរទេសបាននាំរឿងវ៉ាវរបស់អ្នកលេងហ្វេសប៊ុកម្នាក់ដោយបានង្ហោះថា៖ ខ្ញុំនិងសង្សាររបស់ខ្ញុំបានស្គាល់គ្នា២ឆ្នាំហើយ ដោយខ្ញុំមិនហ៊ានប្រាប់ពុកម៉ែឲ្យដឹងឡើយ ព្រោះខ្លាចគាត់មិនពេញចិត្ត ប៉ុន្ដែនៅឆ្នាំនេះខ្ញុំទ្រាំមិនបានទើបនាំសង្សារទៅលេងផ្ទះឲ្យពុកម៉ែស្គាល់។

មុននឹងនាំសង្សារទៅលេងផ្ទះ ខ្ញុំបានតឿនគាត់ជាច្រើនយ៉ាង ប្រាប់គាត់ហាមនិយាយស្ដីរឿងអត់ប្រយោជន៍ ប៉ុន្ដែនឹកស្មានមិនដល់ថាគាត់នឹង…ថ្ងៃនោះ ម៉ែដឹងថាខ្ញុំនាំសង្សារទៅលេងផ្ទះ ម៉ែក៏ធ្វើម្ហូបដោយខ្លួនឯង ពុកក៏មិនទៅធ្វើការ នៅរងចាំមើលនៅឯផ្ទះ លុះពេលឃើញសង្សារខ្ញុំជាលើកដំបូង ពួកគាត់ក៏សរសើរថាមុខមាត់សង្ហាណាស់ សង្សារខ្ញុំអៀនពេកមុខឡើងក្រហមតែម្ដង។

មុននឹងញ៉ាំបាយ ពុកបានទាញដៃសង្សារខ្ញុំទៅលេងអុកផងដែរ គាត់ប្រាប់ថាមិនសូវចេះលេងទេ តែទីបំផុតពុកខ្ញុំចាញ់សង្សារខ្ញុំឈ្នះ ហើយក៏ប្រាប់ថាចេះលេង ព្រោះពុកខ្ញុំព្រមចុះចាញ់ ហើយប្រាប់ថាបើមានពេលវេលាមកលេងជាមួយគ្នាឲ្យបានញឹកញាប់។ពេលពួកយើងអង្គុយត្រៀមញ៉ាំបាយ ម៉ែនិងអ្នកបំរើកំពុងមមាញឹកនៅក្នុងផ្ទះបាយ ខ្ញុំបានយកជើងកេះសង្សារក្រោមតុ ស៊ីញ៉ូភ្នែកប្រាប់គាត់ឲ្យទៅជួយម៉ែ គាត់ក៏ដើរចូលទៅផ្ទះបាយ សួរម៉ែមានអ្វីឲ្យជួយទេ ម៉ែប្រាប់ថាយកម្ហូបនៅលើតុទៅឲ្យលោកយាយ គាត់ចាស់ហើយដើរមិនរួចត្រូវពិសាបាយនៅលើគ្រែ សង្សារខ្ញុំឃើញម្ហូបសល់នៅចាន ហើយក៏បានយកទៅចាក់ចោល រួចហើយគាត់យកម្ហូបថ្មីៗទៅជូនជំនួស។

យាយខ្ញុំ គាត់ជាមុស្សចាស់ចេះរិះថាំណាស់ ទោះបីជីវភាពគ្រួសាររបស់ខ្ញុំជាអ្នកមានមធ្យម ប៉ុន្ដែលោកយាយនៅតែរិះថាំ ម្ហូបអាហារពិសាមិនអស់គាត់មិនដែលចាក់ចោលទេ បើសិនជាគាត់ដឹងថាខ្ញុំចាក់ចោលគាត់មិនពេញចិត្តនឹងខ្ញុំឡើយ។ទោះបីលោកយាយចាស់ជរាមែនតែការចងចាំគាត់នៅល្អ នៅពេលលោកយាយសួរថាម្ហូបទៅណា ពួកយើងក៏ឆ្លេឆ្លាឆ្លើយមិនត្រូវឡើយ សង្សារខ្ញុំបានប្រាប់យាយថា “ម្ហូបចាស់ដែលនៅសល់ក្នុងចាននោះគាត់ញ៉ាំអស់ហើយ” លោកយាយមិនថាអ្វីមែនទេ លោកយាយមិនរអ៊ូឡើយហើយថែមទាំងសប្បាយចិត្តទៀតផង។

នៅពេលញ៉ាំបាយរួចរាល់ហើយ ម៉ែក៏សុំជជែកជាមួយសង្សារខ្ញុំតែពីរនាក់ ម៉ែសួរអ្វី គាត់ក៏ឆ្លើយតាមត្រង់ ប្រាប់ថាផ្ទះរបស់គាត់នៅខេត្តផ្សេង ជីវភាពគ្រួសារក្រីក្រ ឪពុកម្ដាយគាត់ធ្វើស្រែដើម្បីយកលុយជួយឲ្យគាត់រៀនមហាវិទ្យាល័យ ទាំងៗដែលខ្ញុំធ្លាប់ប្រាប់គាត់ហើយថាអ្វីដែលកុហកបានកុហកសិនទៅ ចាំរៀបការរួចចាំប្រាប់ការពិតដល់ពួកគាត់ ប៉ុន្ដែសង្សារខ្ញុំមិនព្រមធ្វើតាមឡើយ។

ញ៉ាំបាយរួចរាល់ ពុកក៏បើកឡានជូនពួកយើងទាំងពីរទៅផ្ទះជួល ពុកសួរពួកយើងថាតើពេលណាទើបរៀបការ? សង្សារខ្ញុំងាកមុខមករកខ្ញុំហើយនិយាយថា “កូនស្រីពុកយល់ព្រមថ្ងៃណាគឺថ្ងៃហ្នឹង ថ្ងៃស្អែកក៏បានដែរ” ពុកសើច ហើយបានយកប័ណ្ណ ATM មកដាក់ដៃខ្ញុំហើយប្រាប់ថា “នៅក្នុងនេះមានលុយ ១៥០០០ដុល្លារ ពុកជូនទុកជាកាដូនៅថ្ងៃរៀបការ”។

ភាពស្មោះត្រង់ជាគុណសម្បត្តិដ៏សំខាន់ មនុស្សប្រុសដែលចេះគិតដល់អ្នកដទៃ ទន់ភ្លន់ និងស្មោះត្រង់ មិនងាយរកបានឡើយ ដូច្នោះហើយវាមិនប្លែកទេដែលពុកម៉ែជំរុញឲ្យឆាប់រៀបការនោះ បើមិនអញ្ចឹងទេខ្លាចអ្នកផ្សេងឆក់បាត់ទៅឲ្យធ្វើយ៉ាងណា!

Leave a Reply

Your email address will not be published.