នៅចាំទេ? ក្មេង​ស្រី​ ដែល​ធ្លាប់​បាន​សម្ដែង​នូវ​ខ្សែ​ភាពយន្ត​ភាគ​ល្បីៗនោះ ពេលនេះពេញវ័យហើយ សម្រាប់សម្រស់វិញ មិនបាច់និយាយទេ

បងប្អូននៅចាំទេ កាលពី​ប្រហែលជាជាង​ ១០ឆ្នាំ​មុន​ ចំពោះ​រឿង​ភាគ​ថៃ​ គឺមានការគាំទ្រយ៉ាងខ្លាំងពី​មហាជន​ខ្មែរ​ជាច្រើន​ ប៉ុន្តែ​ក្រោយ​ពី​មានជម្លោះនូវ​ពាក្យ​សម្ដី​របស់​តារា​ថៃម្នាក់​ បាននិយាយ​ធ្វេីឲ្យ​ប៉ះពាល់ដល់​កិត្តិយស​ប្រទេស​កម្ពុជា​រួច​មក​ ទេីប​ធ្វើ​ឲ្យ​ប្រជាជនខ្មែរ​មានការ​ខឹងសម្បា​ និង​នាំគ្នា​ប្រតិកម្ម​ឈប់​គាំទ្រ​ដល់​ខ្សែ​ភាពយន្ត​ភាគ​ថៃ​ នៅលេី​ទឹកដីខ្មែរ​បន្ត។

ដោយឡែក​ មកដល់សម័យ​បច្ចុប្បន្ន​នេះ​ យេីង​សង្កេត​ឃើញ​ថា​ មាន​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​ៗមួយចំនួន​ ​ដែលទេីបតែ​បង្កើត​ឡើង​ បានសហការជា​មួយ​ប៉ុស្តិ៍​ទូរទស្សន៍​ថៃ​ ក៏បាននាំយក​នូវ​រឿងភាគ​ថៃ​ល្បី​ជាច្រើន​ មកចាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​របស់ខ្លួន​ លេី​ទឹកដី​ប្រទេស​កម្ពុជា​សារជាថ្មី​ផងដែរ​។

ក្នុង​នោះដែរ​ ក៏មានមហាជនខ្មែរ​មួយ​ចំនួ​ន​ បាន​មានការ​គាំទ្រ​ចំពោះ​ខ្សែភាព​យន្ត​ ក៏ដូចជា​តារាល្បី​ថៃ​ ក្រោយ​ពី​បាន​ទស្សនា​នូវ​សាច់​រឿង​ដែលបាន​ចាក់បញ្ចាំង​នៅលេី​កញ្ចក់​ទូរទស្សន៍​នា​ពេល​បច្ចុប្បន្ន​នេះ​​។ ដោយឡែក​ បេីនិយាយពី​សាច់រឿង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ថៃ​ កាល​ពី​អតីត​កាល​វិញ​គឺមាន​សាច់រឿង​មួយ​ចំនួ​ន​ នៅតែធ្វើឲ្យ​បងប្អូន​ ប្រិយមិត្ត​ មានការ​ចងចាំ​ អំពី​សាច់​រឿង​ និងតួសម្តែងផងដែរ​ ។

ក្នុង​នោះដែរ​ ក៏សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​ មកស្គាល់ពី​តារា​សម្ដែង​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​ ក្រេជ ប៉ានរដា ដែលមានភាព​វៃឆ្លាត​ និង​ធ្លាប់​បាន​សម្ដែង​នូវ​ខ្សែ​ភាពយន្ត​ភាគ​ថៃ​ជា​ច្រើន​ដូចជា​រឿង «ត្រីដំរីមាស ថ្កុលមាស ​ ទិព្វសង្វារ ដាវទិព្វ7ពណ៌ និងរឿងជាច្រើនទៀត» ដែលនាងបានសម្ដែងកាលពីក្មេងៗ ឥឡូវនេះនាងបានធំពេញក្រមុំហើយ មិនតែប៉ុណ្នោះ​ថែម​ទាំង​មាន​រូប​សម្រស់​ស្រស់ស្អាត់មែនទែន»​។

Leave a Reply

Your email address will not be published.