សូមបងប្អូន កុំព្យាយាមវិធីនេះ!!! គ្រាន់តែចង់ថតរូបទ្បួយប្លែក បុរសម្នាក់ស្ទើរតែប្រថុយជីវិតទៅហើយ… (មានវីដេអូ)

បរទេស៖ មនុស្សភាគច្រើនសុទ្ធតែចូលចិត្តថតរូបនៅកន្លែងពិសេសៗដើម្បីផុសនៅក្នុង Instagram និង Facebook ជាដើម។ យ៉ាងណាមិញ ពុំគួរប្រថុយជីវិតរបស់អ្នកដើម្បីតែថតរូបដូចជាបុរសម្នាក់នេះទ្បើយ។

វីដេអូឃ្លីបខាងក្រោមនេះ បានថតជាប់ពីសកម្មភាពរបស់បុរសម្នាក់ដែលសុំឲ្យមិត្តភក្តិរបស់ខ្លួនជួយសង្គ្រោះ ខណៈពេលដែលរូបលោកស្ទើរតែរអិលជើងធ្លាក់ពីច្រាំងថ្មចោទដ៏គ្រោះថ្នាក់បំផុតលើលោក ដែលមានកម្ពស់ ៨៥០ ម៉ែត្រនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ទៅហើយ។

ដោយហេតុរូបលោកចង់ថតរូបដ៏ទ្បួយកប់មួយដើម្បីផុសចូលទៅក្នុងបណ្តាញសង្គម ដូច្នេះគាត់ក៏សម្រេចចិត្តទៅថតរូបនៅលើច្រាំងថ្មចោទនោះ ប៉ុន្តែដោយមិនប្រយ័ត្ន ប៊ីសស្ទើរតែស្លាប់ខ្លួនវិញ សំណាងល្អបានពួកម៉ាកនៅទីនោះជួយសង្រ្គោះទាន់ពេល៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី khmerload

Leave a Reply

Your email address will not be published.