គាត់ប្រែរូបរាងហើយ!!! ស្អាតខ្លាំងណាស់ មើលសឹងតែមិនស្គាល់…(មានវីដេអូ)

បងប្អូន ពិតជាមិនទាន់ភ្លេចទេមើលទៅ កាលពីឆ្នាំ ២០១៦ កន្លងទៅ នូវ ក្មេងប្រុសម្នាក់ឈ្មោះ ធី ហៅ សី ដែលមានសម្លេងដូច សុខ ពិសី ហើយក៏បានធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នូវទឹកដមសម្លេង របស់ ក្មេងប្រុសរូបនេះ។

ក្រោយបាត់មុខមួយរយៈ ស្រាប់តែពេលថ្មីៗនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញសម្រស់របស់ក្មេងប្រុសម្នាក់នេះ ប្រែទៅជាមនុស្សស្រី យ៉ាងស្រស់ស្អាត ប្លែក មើលសឹងតែមិនស្គាល់ ។

ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា “ស្ទើរមិនគួរឲ្យជឿ ពិតជាស្រស់ស្អាតណាស់” មានម្នាក់ទៀតបន្ថែមថា “update សា​ហា​វណាស់” អ្នកខ្លះប្រាប់ថា “ស្អាតជាងស្រីទៀត”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូកាលពីពេលកន្លងទៅ និងរូបភាពដ៏ស្រស់ស្អាតរបស់គាត់ នាពេលបច្ចុប្បន្ននេះ ៖

Leave a Reply

Your email address will not be published.