ឆ្កែមុខ Sad បំផុតក្នុងលោក កំពុងមានការចាប់អារម្មណ៍ជាខ្លាំង!!!

អាល្លឺម៉ង់៖ ឆ្កែមួយក្បាលមកពីប្រទេសអាល្លឺម៉ង់ មានឈ្មោះថា Madame Eyebrows មានរោមពណ៌ប្រផេះនៅលើភ្នែក ប្រៀបដូចជាចិញ្ចើមរបស់វាយ៉ាងអីចឹង។ដោយសារតែ រោមពណ៌ដ៏ចម្លែកនៅលើភ្នែកនេះហើយ ទើបធ្វើឲ្យឆ្កែញីមួយក្បាលនេះ មើលទៅដូចជាកើតទុកគ្រប់ពេលវេលាតែម្តង។

ប៉ុន្តែបើតាមការឲ្យដឹង ពីម្ចាស់របស់វាឈ្មោះថា Janina បានឲ្យដឹងថា មុខមាត់របស់វា បានបោកអ្នកទាំងអស់គ្នាខ្លាំងណាស់ ព្រោះតាមពិត Madame គឺជាឆ្កែមួយក្បាលដែលពោរពេញដោយភាពរីករាយ ហើយវក់ការលេងខ្លាំងមែនទែនតែម្តង។

ម្ចាស់ឆ្កែមុខ Sad នេះ បាននិយាយថា៖

«តាមពិតទៅ បើសិនជាអ្នកនៅជាមួយវាតែប៉ុន្មាននាទី អ្នកនឹងឃើញថា វាជាឆ្កែមួយក្បាលដែលសប្បាយរីករាយខ្លាំងណាស់។ ពួកយើងមិនមែនគ្រាន់តែ ឃើញមុខដ៏សោកសៅរបស់វាទេ ប៉ុន្តែពួកយើងឃើញវារីករាយ និងការផ្តល់ក្តីស្រឡាញ់របស់វាមកកាន់ពួកយើង។ វាចូលចិត្តថើប ហើយកន្ទុយបក់វិចៗរបស់វា ក៏គួរឲ្យស្រឡាញ់ណាស់ដែរ» ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.