អ្នកនាង Zhao Wei!!! អ្នកចាំទី ក្នុងរឿង ទិន ហ្វី ពេលនេះក្លាយខ្លួនជាមហាសេដ្ឋីនីហើយ ព្រោះតែ…

នៅចាំនាងបានទេ? អ្នកនាង Zhao Wei ក្រោយពីបែកគ្នា អស់រយៈពេល ១៧ឆ្នាំមក ជាមួយ រឿងដ៏ល្បីល្បាយ ដែលមកដល់បច្ចប្បន្នប្រិយមិត្ដ នៅតែចូលចិត្ដទស្សនាមិនឈប់នោះគឺរឿង ទាត់បាល់ ទិនហ្វី(Shaolin Soccer)កាលនោះនាងដើរតួជាស្រីមុខអាក្រក់ ហើយចុងបញ្ចប់នាងជាអ្នកចាំទី ដោយប្រើក្បាច់គុណ បក្សអ៊ូតាំង ដែលជួយអោយ ទិន ហ្វី យកឈ្នះ លើក្រុមបីសាច។ រឿងនេះផងដែរ ចាក់បញ្ចាំងក្នុងឆ្នាំ ២០០១ ដែលជាស្នាដៃដឹកនាំសម្ដែងដោយលោក ទិន ហ្វី បានឈ្នះពានរង្វាន់ល្អប្រចាំឆ្នាំ ដែលមានអ្នកចូលចិត្ដទស្សនា ទូទាំងអាសុី។

តារាសម្ដែងស្រី Zhao Wei កើតនៅថ្ងៃទី ១២ ខែមិនា ឆ្នាំ ១៩៧៦ ដែលមានឪពុកឈ្មោះ Zhao Jiahai នឹងម្ដាយឈ្មោះ Wei Qiying។ ហើយរូបនាងបានរៀបការជាមួយបុរសជាអ្នកជំនួញម្នាក់ ជនជាតិសិង្ហបុរី ឈ្មោះថា Huang Youlong ក្នុងឆ្នាំ ២០០៨។ សព្វថ្ងៃពួកគេមានកូនស្រីម្នាក់ឈ្មោះថា April Huang។ បើទោះជាសព្វថ្ងៃ Zhao Wei មានអាយុ ៤២ឆ្នាំក៏ដោយ យើងឃើញថាសម្រស់របស់នាងគឺនៅតែស្រស់ស្អាតខ្លាំងណាស់។

យោងតាមសារព័ត៏មាន ដែលបានចុះផ្សាយដោយ SCMP សព្វថ្ងៃអ្នកនាង Zhao Wei បានក្លាយខ្លួនទៅជាមហាសេដ្ឋីនី ហើយនាងបានចំនាយប្រាក់ផ្ទាល់ខ្លួន ប្រហែល ៣០លាន យ័ន គិតជាដុល្លាប្រហែល ( ៤,៣៤៣,៨៤៥ដុល្លា ) សម្រាប់ផលិតរឿង Animation។ ហើយកាលពី ៣ឆ្នាំមុន រូបនាងបានបោះទុន ទិញភាគហ៊ុនរបស់ក្រុមហ៊ុន យក្យនៅចិន នោះក្រុមហ៊ុន Alibaba ចំនួន ៣លានដុល្លា ដែលធ្វើអោយតើរូបនាង ចំនាញពីភាគហ៊ុននោះ ប្រហែល ជិត ១០០លានដុល្លាឯណោះ។

សព្វថ្ងៃសេដ្ឋីនីរូបនេះ បើទោះជាមានប្រាក់ចាយលេងអស់ក៏ដោយ ប៉ុន្ដែរូបនាងផ្ទាល់នៅតែបន្ដ សម្ដែង ថតរឿង ព្រមទាំងចូលរួមកម្មវិធីជាច្រើន ដែលធ្វើអោយរូបនាងមានឈ្មោះបោះសំលេង ក្នុងប្រទេសចិនយ៉ាងខ្លាំង។ ហើយរូបនាងកំពុងតែសម្ដែង ក្នុងកម្មវិធីមួយ ឈ្មោះថា Chinese Restaurant នៅលើកញ្ចក់ទូរទស្សន៍ ហូណាន ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៏វេលាម៉ោង ២២:០០-០០:០០។

Leave a Reply

Your email address will not be published.