ស៊ែរលើកស្ទួយកូនខ្មែរម្នាក់មួយមក! កូនខ្មែរម្នាក់ ឈ្នះមេដាយមាសកម្រិតពិភពលោក នៅ…
កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ធ្លាប់ជាម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ហើយធ្លាប់បានដណ្ដើមបានមេដាយមាស ២គ្រឿង ក្នុងការប្រកួតកីឡាជឺជិតស៊ូកម្រិតពិភពលោក JiuJitsu International World Championships នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីកន្លងទៅនេះ។
កីឡាការិនីវ័យ ១៧ឆ្នាំ ខាន់ ចេសា គឺជាកីឡាការិនីទី២ ដែលជួយឲ្យកម្ពុជា ដណ្ដើមបានមេដាយមាស ពីព្រឹត្តិការណ៍ Asian Games បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលដណ្ដើមបានមេដាយមាសទី១ នៅទីក្រុងអ៊ីនឈុន សាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០១៤។ មិនតែប៉ុណ្ណោះ ចេសា ក៏ធ្លាប់បានបង្ហើបមហិច្ឆតារបស់ខ្លួន នឹងព្យាយាមអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែខ្លាំង ដើម្បីដណ្ដើមមេដាយមាសជូនកម្ពុជា ហើយគោលដៅសំខាន់របស់នាង គឺកញ្ញាចង់ដណ្ដើមមេដាយកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុនផងដែរ។
អ្វីដែលកាន់តែកក្រើក និងអបអរសាទរបន្ថែមទៀតនោះ កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជារូបនេះ ទើបឈ្នះមេដាយមាស១គ្រឿងកម្រិតពិភពលោក Pro Purple ពីព្រឹត្តិការណ៍ជើងឯកជឺជិតស៊ូពិភពលោក 2019 Abu Dhabi World នៅទីក្រុងអាប់ឌូ ដាប៊ី ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅនេះ៕