ល្ហុង!!! ជួយកំចាត់សារធាតុខ្លាញ់ក្នុងពោះវៀន
ការពិសារតែល្ហុងជួយកំចាត់សារធាតុខ្លាញ់ក្នុងពោះវៀន ដែលជួយឲ្យអ្នកដែលធាត់ស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
* គ្រឿងផ្សំ៖
ល្ហុង១ផ្លែ
ទឹក៤លីត្រ
ស្លឹកតើយ១០សន្លឹក។
Facebook.com/SOPHALLETH ( www.eangsophalleth.com )
* វិធីធ្វើ៖
យកផ្លែល្ហុងចិតសំបក និងពុះយកគ្រាប់ចេញ រួចចិតវាជាដុំតូចៗល្មម
ដាក់ដាំទឹក៤លីត្រឲ្យពុះរួចដាក់ល្ហុង និងស្លឹកតើយចូលរួចទុកឲ្យពុះរយៈពេលប្រមាណ១០នាទី
បន្ទាប់មកអ្នកអាចយកទឹករបស់វាមកឆុងជាមួយតែទុករយៈពេល៥នាទី
រួចស្រង់យកកាកតែចេញ។
*វិធីប្រើប្រាស់៖
អ្នកអាចពិសារវាជាប្រចាំបាន
ចំណែកឯទឹកដែលនៅសល់យើងអាចរក្សារទុកក្នុងទូរទឹកកកបានប្រមាណ២-៣ថ្ងៃ
ពេលអ្នកចង់ពិសារវាអាចយកមកកំដៅឡើងវិញហើយឆុងជាមួយតែពិសារបាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត