នៅចាំឈ្មោះគាត់អត់បងប្អូន? ផលិតកម្មមួយទម្លាយរឿងគាត់ កាលចូលសិល្បៈដំបូង

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ មានអតីតផលិតកម្មចម្រៀងមួយ បានសរសេររៀបរាប់ បង្ហាញអារម្មណ៍ពិត មួយចំនួន អស់គ្មានសល់ ទាក់ទងជាមួយនឹងអតីតតារាចម្រៀង ស្រីល្បីឈ្មោះ ទូច ស៊ុននិច បើទោះបីជាសព្វថ្ងៃ តារាស្រីរូបនេះ មិនបានប្រឡូកក្នុងវិស័យសិល្បៈទៀតក៏ដោយ។

ជាមួយគ្នានេះដែរ តាមរយៈគណនីហ្វេសប៊ុក របស់ ផលិតកម្ម “អង្គរវត្ត” បានបង្ហោះរូបភាពពីអតីតកាលរបស់តារាចម្រៀង ទូច ស៊ុននិច ជាច្រើន ព្រមជាមួយ ការសរសេររៀបរាប់ លើកសរសើរនាងថា៖

រូបថតដែលក្មួយស្រីកាន់ពានរង្វាន់នេះគឺខ្ញុំបានថតដោយផ្ទាល់ដៃខ្ញុំដែលជាចាងហ្វាងផលិតកម្មអង្គរវត្ត នៅថ្ងៃទីមួយខ្ញុំបានជួបឪពុករបស់នាង ថ្ងៃទីពីរគាត់បាននាំក្មួយស្រីតូចស្រីនិចមកជួបនឹងខ្ញុំតាមកាលសំណូរពររបស់ដែលខ្ញុំចង់ជួបនាង

នាងមានចរិតសុភាព ឈរជិតឪពុកញញឹមយ៉ាងស្រស់មិនមានវាចាអ្វីទាំងអស់ គ្រួសារមួយដែលមិនមែនជាគ្រួសារសម្បត្តិមហាសាលមែនពិត ប៉ុន្តែគឺជាគ្រួសារដ៏មានសុភមង្គលដ៏គួឲ្យគោរពនឹងជាទីរាប់អាន ដែលយេឺងរាល់គ្នាចង់បានមកធ្វេីជាមិត្ត

គ្រួសារដែលរស់នៅដោយក្រឹតវិន័យរបស់ព្រះយ៉ាងពិតប្រាកដ មានសេចក្ដីស្រឡាញ់ អំណរ មេត្រី អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ខ្ញុំបានជួបនឹងឪពុករបស់នាងប៉ុន្មានដងដែលកាល ៧ឫ ៨ ឆ្នាំមុន នៅStockton in California

ខ្ញំនឹកនាងជានិច្ច រូបថតនេះខ្ញុំថតជាមួយនាងនឹងឪពុករបស់នាងនឹងនាងនារីរត្ធគុន្ធានៅ South Carolina USA ,May God Continue Bless all her family as well forever។

ជាមួយគ្នានេះផងដែរ ក៏មានមតិចូលរួមពី មហាជនជាច្រើន បាននាំគ្នាពោលពាក្យសរសើរតាមក្រោយ ក៏ដូចជា ផ្ញើរសេចក្ដីនឹករលឹក ដល់តារាចម្រៀងសម្លេងក្រអួនក្រអៅរូបនេះ ដែលកំពុងរស់នៅក្រៅប្រទេសជាច្រើនហូរហែរផងដែរ៕ប្រភពពី khmerload

រូបថត ពីគណនីហ្វេសប៊ុក ផលិតកម្ម អង្គរវត្ត

Leave a Reply

Your email address will not be published.