ផ្អើលអស់អ្នកភូមិ!!! នាំគ្នាមកមើល បន្ទាប់មានគេយល់សបិ្តឃើញនារីពោះធំម្នាក់

ថៃៈ មានហេតុភ្ញាក់ផ្អើលមួយក្នុងបរិវេណវាលស្រែចុងភូមិក្នុងតំបន់ ក្រុម២ ឃុំ ហួវ៉ា ស្រុក ស៊ីមហាពោធិ៍ ខេត្ត ប្រាជីនបុរី មានអ្នកស្រុកជាង ៣០០នាក់ ដង្ហែគ្នាមកមើល បន្ទាប់ពីរ អ្នកស្រី ធានកែវ សុផុន អាយុ ៥០ឆ្នាំ ម្ចាស់ស្រែ បានរៀបរាប់ថា

កាលពីយប់សុបិន្តចម្លែក មាននារីមានផ្ទៃពោះប្រហែលជា ៣ខែ យំដើរមករកហើយប្រាប់ថា ខ្លួនទៅដណ្ដើមប្ដីគេមក ក្នុងសុបិន្តនោះខ្លួនប្រាប់ថា ខ្ញុំចាស់ហើយអោយទៅដណ្ដើមប្ដីអ្នកណាបាន ខ្ញុំមិនបានទៅដណ្ដើមប្ដីអ្នកណាទេ នាងមានផ្ទៃពោះជាមួយអ្នកណា អាយុនៅតិចនៅឡើយ ហេតុអីមកនិយាយបែបនេះ ខ្ញុំមិនធ្លាប់ដណ្ដើមប្ដីអ្នកណាទេ ។

បន្ទាប់មកនារីប្លែកមុខក៏ដើរយំទៅបាត់ទៅកន្លែងដែលវាលស្រែដែលទិញអោយកូនដើម្បីសង់ផ្ទះនោះ ព្រឹកឡើងទើបជួលឡានកាយដីអោយមកជីកស្រះទឹកទុកក៏ប្រទះឃើញដើមគគីរកប់នៅក្រោមដី ដោយក្ដីភ្ងាក់ផ្អើលទើបទៅប្រាប់សាច់ញាតិអោយមកមើល ហើយដំណឹងក៏បានផ្សាយភាយចេញទៅតែម្ដង មានអ្នកស្រុកដង្ហែគ្នាមកមើលនិងប្រាប់អោយយកទៅទុកក្នុងវត្តក្នុងភូមិ ។

ក្រោយមកបានរំកិលដើមគគីរទៅសំអាតនិងយកទៅដាក់នៅវត្តពោធិ៍កែវ ១ ឃុំ ហួរវ៉ា ដោយមានធ្វើពិធី យកផ្កាធូបទៀន ដូងក្រអូប ទឹកស៊ីរ៉ូ មកបូជាព្រមទាំងចងក្រណាត់ពណ៌ដើម្បីជាសិរីមង្គលនិងនាំជោគលាភដល់អ្នកស្រុកនិងម្ចាស់ស្រែ ។

ប្រភពពី pressnews

Leave a Reply

Your email address will not be published.