ស្អាតណាស់!!! Love Riya លេងខ្លួនយ៉ាងអស់ដៃ ក្នុងឈុតពេជ្រ និងកាបូបមាស
ភ្នំពេញ៖ មិនត្រឹមតែមានភាពជោគជ័យ ទៅលើការរកស៊ីនោះទេ តែបច្ចុប្បន្ននេះ ជីវិតឯកជនរបស់ តារាហ្វេសប៊ុក ព្រមទាំងជាអ្នកជំនួញតាមអនឡាញ Love Riya គឺកាន់តែមានក្ដីសុខ ជាមួយជីវភាពដ៏ល្អប្រសើរ ព្រមទាំងមានភាពស៊ីវីល័យ ទាំងរបស់របរប្រើប្រាស់ ផ្ទះ ឡាន សុទ្ធតែទំនើបៗ ដែលធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាង ផងដែរ។
លើសពីនេះទៅទៀត បើទោះបីជាពេលនេះ នាងមានឈ្មោះជាស្រីមេម៉ាយក៏ដោយ តែសម្រស់របស់នាង ត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍ជាពិសេស ជាមួយនឹងការតុបតែងខ្លួនយ៉ាងទាន់សម័យ ដែលជួយឲ្យសម្រស់ក៏ដូចជា មុខមាត់អ្នកមេម៉ាយរូបនេះ កាន់តែមានភាពវ័យក្មេង ស្រស់ស្អាត លេចធ្លោ ទាក់ភ្នែកអ្នកទស្សនាជានិច្ច។
ម៉្យាងវិញទៀត កាលពីថ្មីៗនេះ នាងក៏បានបង្ហាញខ្លួនយ៉ាងទាក់ទាញ ក្នុងឈុតសម្លៀកបំពាក់ពណ៌លឿង ដែលមានការរចនាម៉ូតយ៉ាងប្រណីត នៅក្នុងឱកាសទៅចូលរួមក្នុងពិធីមង្គលការក្មួយស្រី ដែលអាចនិយាយបានថា បន្ទាប់ពីនាងស្លៀកពាក់ឈុតនេះហើយ បានធ្វើឲ្យសម្រស់របស់នាងមានភាពស្រស់ស្អាត និងលេចធ្លោមួយបែបទៀត ជាពិសេសកាន់តែមានភាពវ័យក្មេង នៅពេលដែលនាងបានឈរជិតជាមួយនឹងក្មួយស្រីរបស់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ នាងមិនភ្លេចរំលេចនូវគ្រឿងពេជ្រ ពាក់ឡើងជ្រែកខ្លួនតម្លៃមិនក្រោមម៉ឺនដុល្លារ ជាពិសេសកាបូបមាស យ៉ាងស្រស់ស្អាតខ្លាំងតែម្តង ធ្វើឲ្យហ្វេនជាច្រើនចាប់អារម្មណ៍គ្រប់គ្នា៕
ប្រភពពី Khmerload