មិនសរសើរមិនបាន! ឆ្លាក់រូបភាព ស្រីស្អាតក្រុម Red Velvet ចេញពីសរសៃ Spaghetti បានយ៉ាងអស្ចារ្យ
កូរ៉េខាងត្បូង៖ វាជារឿងដ៏អស្ចារ្យមួយ ដែលមានអ្នកគាំទ្រម្នាក់ អាចឆ្លាក់រូបភាពយ៉ាងស្រស់ស្អាតរបស់សមាជិកក្រុមចម្រៀង Red Velvet របស់ប្រទេសកូរ៉េ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Koreaboo។
អ្នកគាំទ្រម្នាក់នោះ (ត្រូវបានគេលាក់ឈ្មោះ) បានយកសរសៃមី spaghetti មកបង្កើតនូវរូបភាពយ៉ាងស្អាតអស្ចារ្យ ដែលរូបភាពទាំងនេះមើលទៅស្រដៀងនឹងសមាជិកទាំងប្រាំរូបរបស់ក្រុម Red Velvet នៃផលិតកម្ម S.M. Entertainment។
គួរបញ្ជាក់ថា ក្រុមចំរៀងនារីមួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ដែលដំបូងឡើយមានសមាជិកតែបួន ៤ នាក់ប៉ុណ្ណោះ រហូតដល់ពេលនេះ ស្រីស្អាត Yeri ត្រូវបានបញ្ចូលជាសមាជិកទីប្រាំ ហើយពួកគេទាំងប្រាំដួង បានឆក់យកបេះដូងអ្នកស្រលាញ់គាំទ្រមិនតិចនាក់ឡើយ ចាប់តាំងពីពេលនោះមក៕
សូមទស្សនារូបភាពខាងក្រោមនេះ៖
ប្រភពពី khmerload