លុតជង្គង់ក្រាបសំពះដល់បាតជើងម្តាយ!!! ក្រោយឈ្នះការប្រកួតបវរកញ្ញានៃសម្រស់

យោងទៅតាមទស្សនរបស់អ្នកកាន់សាសនាខុងជឺនិយមព្រះពុទ្ធសាសនា បានប្រដៅថាត្រូវតែធ្វើការគោរពចំពោះឪពុកម្តាយ អ្នកចាស់ទុំ និងបុព្វបុរស ។ ការបង្រៀនរបស់របស់សាសនាគឺច្បាស់ណាស់ថាជាគុណសម្បត្តិមួយដ៏សំខាន់ដែលសង្គមរបស់យើងត្រូវការដើម្បីគាំទ្រ ។

Khanitta “Mint” Phasaeng ជានារីវ័យក្មេងមកពីប្រទេសថៃបានឈ្នះការប្រកួតបវរកញ្ញានៃសម្រស់ Miss Uncensored News Thailand កាលពី 2 ឆ្នាំមុនហើយរូបថតមួយដែលនាងបានលុតជង្គង់អរគុណដល់ម្តាយរបស់នាង បន្ទាប់ពីការប្រឡងនេះបានល្បីល្បាញយ៉ាងខ្លាំងនៅលើអ៊ីនធឺណិត ។

ដោយមិនស្ទាក់ស្ទើរ Mint ភ្លាមៗបានត្រឡប់ទៅស្រុកកំណើតរបស់នាងវិញដើម្បីបង្ហាញការដឹងគុណដល់ម្តាយរបស់នាងដោយលុតជង្គង់នៅពីមុខម្តាយរបស់នាងដោយក្នុងពេលដែលនាងពាក់មកុដនិងកន្សែងរបស់នាងជាសញ្ញាសម្គាល់នៃការគោរពខាងព្រះពុទ្ធសាសនា ។

ស្ថានីយ៍វិទ្យុថៃប៉ុស្តិ៍ 96.5 រ៉ៃយ៉ុងបានបង្ហោះរូបថតរបស់នាងលុតជង្គង់ហើយរូបនេះបានល្បីសុះសាយពេញអ៊ីនធឺណេត ។ អ្នកលេងអ៊ីនធឺណែតនៅគ្រប់ទីកន្លែងបានយល់ស្របពីទង្វើដ៏ដឹកគុណរបស់នាងនៅពេលនាងលុតជង្គង់ក្រាបសំពះដល់បាតជើងម្តាយរបស់នាង។ នេះគឺជាកិត្ដិយសដ៏ខ្ពង់ខ្ពស់បំផុតដែលកូនៗផ្តល់ឱ្យអ្នកមានគុណនៅប្រទេសថៃ ។ នាងតែងតែជួយម្ដាយរបស់នាងប្រមូលអេតចាយជាមុខរបរហើយជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ។

Leave a Reply

Your email address will not be published.